ប្រមុខរាជរដ្ឋាភិបាល ចេញសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុម ការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ៩ ខែមេសា ក្រុមការងារអន្តរក្រសួងនេះមានភារកិច្ចៈ សិក្សាស្រាវជ្រាវផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ានិងការដកហូតគោរមងារឧកញ៉ា។
សិក្សាស្រាវជ្រាវច្បាប់លិខិតបទ ដ្ឋានគតិយុត្តនានាដើម្បីជាធាតុចូលសម្រាប់រៀបចំរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ។
ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តលយោបល់ដឹកនាំ។ រៀបចំឯកសារពាក់ព័ន្ធជូនរាជ រដ្ឋាភិបាលដើម្បីពិនិត្យសម្រេច ។ បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
អនុប្រធាននិងសមាជិកក្រុមការ ងារអន្តរក្រសួងនេះត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារ កិច្ចតាមការចាត់ចែងរបស់ប្រធានក្រុមការងារ។
ក្រុមការងារនេះមានសិទ្ធិ ប្រើ ប្រាស់ មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និង អាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃដើម្បីចាត់ ចែងការងាររបស់ខ្លួន៕
ការគ្រប់គ្រងឧកញ៉ាការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គ មធ្វើការពិគ្រោះយោបល់ជា មួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋមបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌ មានបម្រើឱ្យការរៀបចំ ។
២០២១ ដែលរស្មីកម្ពុជាទទួលបាននៅថ្ងៃនេះបានបង្ហាញក្រុមការងារអន្តរ ក្រសួង នេះ មានសមាសភាព១២រូបដែលមាន លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាននិងមានអនុប្រធាន និង សមាជិក ១១រូបផ្សេងទៀត។