គណនី Facebook លោក​ ឯម​ សុខសុវណ្ណ​ រងការវាយប្រហារពីក្រុម​ LDP

ភ្នំពេញ៖​ បន្ទាប់ពី​ គណនី Facebook ឈ្មោះ​ EM SOKSOVANN បង្ហោះសារ​ជាសំណេរនៅល្ងាចថ្ងៃទី​ ០៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ ក្រោមចំណងថា​ ” បក្សអនាថា​” ​ ត្រូវបានក្រុមដែលមាននិន្នាការគាំទ្រ​ LDP ចូល​ Comment ជេរប្រមាថ​ ឌឺដង​ យ៉ាងព្រោងព្រាត​ មិនសំចៃ​ វាយប្រហារបែបអសីលធម៌​ជាទីបំផុត។ នៅទីបំផុត​ ក្រុមLDP​ មិនអាចប្រកួតប្រជែង​ ចំណេះដឹង​ ប្ដូរទស្សនៈប្រកបដោយបញ្ញា​ ជាមួយគំនិតទស្សនៈគណបក្សយុវជនកម្ពុជា ក្រុមនេះ​(LDP) ក៏បានធ្វេីការ​ Report post ជាប់គាំង​ ២៤ម៉ោង​ និងបន្ត​ Report post បន្ថែម​ រហូតជាប់គាំងមិនដំណេីរការ​ ០៣ថ្ងៃទៀត។

គូសបញ្ជាក់ផងដែរថា​ លោក​ ឯម​ សុខសុវណ្ណ​ ដែលជាប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជា​ ក្រោមឱវាទដឹកនាំដោយ​ ឯកឧត្ដម​ ពេជ្រ​ ស្រស់​ ប្រធានគណបក្ស​យុវជនកម្ពុជា នៅក្នុងសំណេរ​ នោះ​ អង្គភាពសាព័ត៌មាន​ Fast News សូមដកស្រង់នូវអត្ថន័យដេីមទាំងស្រុងដូចតទៅនេះ៖

[…]​ បក្សជេរ​ មានប្រមុខដឹកនាំ​ បែបខ្ទេីយស្ទេីរជ្រុង,មានមហិច្ចតាបំបែករដ្ឋ​ក្បត់រដ្ឋធម្មនុញ្ញ បំផុសបដិវត្តផ្នត់គំនិតមនោគមវិជ្ជា​ ពុះច្រៀក​ ជាតិសាសន៍ខ្មែរ​ ឆ្ពោះទៅគោលដៅ​ ក្រុមសាសនាជ្រុលនិយម និងធ្វេីឱ្យសង្គមវឹកវរ​ អនាធិបតេយ្យនាពេលអនាគត,តួយ៉ាង​ អាចយកគម្រូតាមក្រុម​ ISIs ,អាល់កៃដា​ ជាដេីម,ហេតុអ្វី? ព្រោះ​ មេ​ មនោគមសាសនា​ មួយនេះ​ កំពុងតែតាំងខ្លួន​ ជា​ #ព្រហ្ម​ ចាប់កំណេីតលេីភពផែនដីនេះ​ ។

មេបក្សជួង​ ឬដែលគេស្គាល់ថា​ LDP ស្អីគេនោះ​មានមហិច្ចតា​ យង់ឃ្នង​ ប៉ងបំបែករដ្ឋ​ ដៀលជាតិសាសន៍ខ្មែរ​ យ៉ាងក្លៀវក្លាដោយគ្មានញញេីត​ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត​,ហេតុអ្វី​ បានបក្សជួង​ រំលោភរដ្ឋធម្មនុញ្ញ? តោះទៅមេីលចម្លេីយនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់គ្នា​ ពោលគឺ​ នៅក្នុង៖​ ជំពូកទី១​ អំពីអធិបតេយ្យភាព​ មាត្រា​ ៣​ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា​ ចែងថា​ “ព្រះរាជាណាចក្រកម្ពុជា​ ជារដ្ឋដែលមិនអាចបំបែកបាន”។ ត្រង់នេះបញ្ជាក់ថា​ បក្សជួង​ ពិតជារំលោភពិតមែន។

ក្រៅពី​ ជេរ-ចោទ​ ពលរដ្ឋជាតិសាសន៍ខ្មែរ​ ដៀល-ដៅ​ ជននេះចេះ​ ជននោះចុះ​ ស្រេចលេីក្រុមLDP ជាអ្នកកំណត់ថា​ មុខអានេះ​ សមតែគេជេរ…។ល។-។ ល។ បន្តពីជេរ-ចោទ​ ក្រុមនេះពូកែ​ជំនាញ​ លក់មួក​ ប្រមូលលុយ​ធ្វេីចំការ លេីកផ្លាកបក្ស​ ក្រៅពីនេះគ្មានជួយសង្គម​ជាដុំកំភួនអ្វីនោះទេ។

ក្នុងនាមជាយុវជនកម្ពុជា​ ខ្ញុំសូមបួងសួង​ កុំឱ្យមាន​ #រដ្ឋសម្ព័ន្ធ​ លេីទឹកដីកម្ពុជាទៅចុះ🙏🙏! ! ! ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds