បងស្រីទី១របស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រកឃើញវិជ្ជមានវីរុសកូវីដ១៩
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «បងស្រីទី1របស់ខ្ញុំ វិជ្ជមានCOVID-19 ដោយអ្នកធ្វើការ ជាមួយគាត់
វិជ្ជមានCOVID-19 ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះមេរោគCOVID-19នេះ វាឆ្លងសាហាវណាស់។ សូមកុំចេញក្រៅផ្ទះអី ដើម្បីកាត់ ផ្តាច់មេរោគCOVID-19នៅកម្ពុជាយើងឲ្យឆាប់រហ័ស»៕