លោក ពេជ្រ ស្រស់ ៖បេីសិនបងប្អូនតាំងចិត្តប្រយុទ្ធប្រឆាំងជាមួយជម្ងឺកូវីដ១៩ គឺវាមិនបាន1%ក្នុងការប្រយុទ្ធតតាំងជាមួយនឹងពួកឈ្លានពានទឹកដីខ្មែរយើងកាលពីមុនផង
(ភ្នំពេញ)៖នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះ សារនៅលេីបណ្តាញសង្គមហ្វេសប៊ុកថា៖
14ថ្ងៃមិនយូរទេ បើសិនបងប្អូនតាំងចិត្តប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 ដើម្បីយកឈ្នះមេរោគនេះពិតប្រាកដនោះ ហើយប្រយុទ្ធជាមួយមេរោគCOVID-19 គឺវាមិនបាន1%ក្នុងការប្រយុទ្ធតតាំងជាមួយនឹងពួកឈ្លានពានទឹកដីខ្មែរយើងកាលពីមុនផង តើចិត្តដ៏ក្លាហានរបស់ឈាមខ្មែរបាត់ទៅណាអស់ហើយ?ហេតុអ្វីបានជាទន់ជ្រាយបែបនេះទៅវិញ?
លោកបានបន្ថែមទៀតថា ដឹងទេថា កាលៈទេសៈនេះ គឺជាវិនាសកម្មធំណាស់សម្រាប់ជាតិ និងជនជាតិខ្មែរ បើសិនបងប្អូនមិនក្រោកប្រឆាំងជាមួយមេរោគCovid-19 ដោយខ្លួន ឯងនោះទេក្នុងន័យនេះដែរ សូមបងប្អូនចូលរួមស្តាប្រទេសកម្ពុជាយើងឡើងវិញ តាមរយៈយកឈ្នះឲ្យបាន
ជាដាច់ខាតនិងឆាប់រហ័សបំផុតលើមេរោគចង្រៃ COVID-19នេះ។ 🙏🇰🇭🙏 ខ្មែរអាចធ្វើបាន💪