ធ្វើជែលលាបមុខទុកប្រើប្រាស់ជាប្រចាំផ្សំពី ប៉េងប៉ោះ និងស្ត្រូប័រី ជួយឱ្យមុខម៉ដ្ឋខៃទន់រលោងស្អាត

ចង់ឱ្យផ្ទៃមុខស្អាតស្រស់ថ្លា វាមិនមែនជាបញ្ហានោះទ ឱ្យអ្នកព្យាយាមថែរក្សាស្បែកជាប្រចាំ និងមានរូបមន្តលាបស្បែកឱ្យមានប្រសិទ្ធភាពផងដែរ ដោយការប្រើប្រាស់វិធីធម្មជាតិល្អចំពោះស្បែកខ្លាំងណាស់ ថែមទាំងចំណាយលុយតិច និងមិនប៉ះពាល់ដល់សុខភាពស្បែកទៀត។

ដូច្នេះថ្ងៃនេះយើងខ្ញុំ នឹងណែនាំពីវិធីធ្វើជែលលាបមុខបែបធម្មជាតិដែលជួយឱ្យស្បែកស្អាតស្ទើរតែមិនគួរឱ្យជឿ ដោយប្រើប្រាស់រូបមន្តងាយៗ២វិធី ដូចជា៖

វិធីទី១៖ ជែលលាបមុខពីប៉េងប៉ោះ

គ្រឿងផ្សំ

– ទឹកប៉េងប៉ោះស្រស់ៗ (យកប៉េងប៉ោះកិន ឬច្របាច់ច្រោះយកទឹក)

– ជែលប្រទាលកន្ទុយក្រពើ

– គ្រាប់វីតាមីន E (រកងាយបាននៅឱសថស្ថាននានា)

ការអនុវត្ត៖

– ប្រើទឹកប៉េងប៉េង ៥ ទៅ៦ស្លាបព្រាបាយ លាយជាមួយនឹង ជែលប្រទាលកន្ទុយក្រពើ ៣ ទៅ៤ស្លាបព្រា និងច្របាច់ប្រេងគ្រាប់វីតាមីន E ១គ្រាប់ចូលទៅ រួចកូរចូលគ្នាឱ្យសព្វ រួចច្រកក្នុងក្រឡ ឬដបបិទមាត់ជិតទុកសម្រាប់ប្រើប្រាស់ជាការស្

រេច ដោយអ្នកអាចរក្សាទុកក្នុងទូទឹកកកបានរយៈពេល ១សប្តាហ៍។

– អ្នកអាចយកជែលនេះមកលាបគ្រប់ទីកន្លែងលើស្បែក ទាំងផ្ទៃមុខ ក ប្រអប់ដៃ ស្បែកដងខ្លួន ទុករយៈពេល ៣នាទី ទៅ ៥នាទី ចាំលាងទឹកចេញវិញ ។

វិធីទី២៖ ជែលលាបមុខពីស្ត្រូប័រី

គ្រឿងផ្សំ

– ផ្លែល្ហុង

– ផ្លែស្ត្រូប័ររី

– ទឹកដោះគោជូរ

– ទឹកឃ្មុំ

ការអនុវត្ត

– ចិតផ្លែល្ហុងជាដុំៗ យក ៣ ទៅ៤ដុំ លាយជាមួយនឹង ផ្លែស្ត្រូប៏រី ២ ទៅ៤ផ្លែ រួចកិន ឬក្រឡុកឱ្យហ្មត់

– បន្ទាប់មកលាយជាមួយនឹងទឹកដោះគោជូរ ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ

– ជាចុងក្រោយអ្នកអាចរក្សាទុកក្នុងកែវ ឬក្រឡបិទមាត់ជិត ទុកក្នុងទូទឹកកកប្រើប្រាស់បាន១អាទិត្យ។

– អ្នកអាចយកជែលនេះលាបលើផ្ទៃមុខ ឬស្បែកដែលមានបញ្ហាទុកចោលរយៈពេល ១៥នាទី ទៅ២០នាទី ពេលវាស្ងួតជូតនឹងក្រណាត់ស្អាតសើមជាការស្រេច។

# គុណប្រយោជន៍

– ជួយឱ្យស្បែកស្រស់ថ្លា លូតតលាស់ល្អ ទន់ រលោង ម៉ដ្ឋខៃ ព្រមទាំងក្មេងជាងវ័យ

– ជួយផ្តល់សំណើមឱ្យស្បែក មានសភាពម៉ដ្ឋស្អាត កម្ចាត់ស្នាមនានាលើស្បែក ទាំងការរលាកដោយកម្តៅថ្ងៃ ស្នាមជាំ អុចខ្មៅ

– ប្រឆាំង និងការពារការរលាក ឬប្រតិកម្មស្បែកផ្សេងៗ ព្រមទាំងជួយឱ្យសាច់ចាំ ក្មេងជាងវ័យ

– ការពារ និងព្យាបាលបញ្ហាមុខមុនផ្សេងៗ ព្រមទាំងជួយបង្រួមរន្ធញើសដែលរីកធំ

– ជួយបន្តឹងស្បែកមុខឱ្យតឹងណែន បំបាត់ភាពយារធ្លាក់ និងកម្ចាត់ស្បែកចាស់ជ្រីវជ្រួញផងដែរ៕

Copy Right BY Run JI NO

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open