លោក ពេជ្រ ស្រស់ ៖ អ្នកអាចខ្វះអាហារហូបមួយរយៈពេលខ្លី ក៏ប្រសើរជាងអ្នកគ្មានជីវិតទទួលទានអាហាររហូតដែរ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថាសូមបងប្អូនកុំស្លន់ស្លោរត់ទៅប្រជ្រៀតគ្នានៅផ្សារលក់ម្ហូបអី ពីព្រោះថាអ្នកខ្លាចគ្មានអាហារហូបគឺវាមិនមែនជាបញ្ហាធ្ងន់ធ្ងរដូចអ្នកគ្មានជីវិតដើម្បីទទួលទានអាហារនោះឡើយ។ អ្នកអាចខ្វះអាហារហូបមួយរយៈពេលខ្លី ក៏ប្រសើរជាងអ្នកគ្មានជីវិតទទួលទានអាហាររហូតដែរ ដូច្នេះបងប្អូនជនរួមជាតិត្រូវតាំងស្មារតីយកឈ្នះជំងឺCOVID-19នេះឲ្យបានជាដាច់ខាត តាមរយៈអនុវត្តតាមការណែនាំនៃក្រសួងសុខាភិបាលកិច្ចការដ៏ធំបំផុតរបស់បងប្អូននៅពេលនេះ គឺប្រយុទ្ធប្រឆាំងជាមួយជំងឺCOVID-19ដោយត្រូវមើលថែខ្លួនឯង ប្រយត្ន័ខ្លួនឯង ទើបខ្លួនរួចផុតពីជ្រោះមច្ចុរាជ និងខ្លួនបានសុខ🙏🙏សមបងប្អូនជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ។

លោក ពេជ្រ ស្រស់ បានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ មេសានេះថា នៅក្នុងកាលៈទេសៈនេះ សាសនិកជនព្រះពុទ្ធ គួរយកពុទ្ធឱវាទមកប្រើគឺ អត្តាហិ អត្តនោ នាថោ ប្រែថា ខ្លួនទីពឹងខ្លួន ដោយហេតុថាជំងឺកូវីដដូចចរន្តអគ្គីសនីឆក់អញ្ចឹងដែរ គឺមិនអាចប៉ះគ្នាផ្ទាល់បានទេ ដូច្នេះករណីមេរោគ COVID-19 នេះគឺត្រូវការពលរដ្ឋជួយខ្លួនឯងដោយផ្ទាល់ជាមុនសិន ទើបអ្វីៗនឹងប្រសើរឡើងវិញ បើមិនដូច្នោះទេ អ្នកដែលវេទ្ទនាមុនគេគឺពលរដ្ឋនេះឯង។

 

គួរបញ្ជាក់ថាលោក ពេជ្រ ស្រស់ លើកឡើងបែបនេះស្របពេលដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញម្ហូបអាហារនៅឯផ្សារដោយប្រជ្រៀតគ្នាមិនខ្វាយខ្វល់ពីការឆ្លងរីករាលដាលមេរោគកូវីដ១៩ដែរជាមេរោគកាចសាហាវអាចសម្លាប់មនុស្សបានរយះពេលខ្លីបំផុត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds