សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ នាយករដ្ឋមន្រ្តីវៀតណាម ដែលផ្តល់វិភាគទាន២០ម៉ឺនដុល្លារដល់កម្ពុជា និងសរសើរថា វៀតណាមជាអ្នកជិតខាងល្អក្នុងគ្រាលំបាក

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មទទួលបាន បញ្ជាក់ថា៖ «ខ្ញុំមានក្តីរំភើបក្នុងចិត្តចំពោះពាក្យពេជន៍ពោរពេញដោយការលើកទឹកចិត្តដល់ខ្ញុំ ក្នុងលិខិតសាកសួរសុខទុក្ខរបស់ឯកឧត្តម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១»

សម្តេចបានបន្ថែមទៀតថា៖ «ការផ្តល់វិភាគទានដ៏សប្បុរសនេះ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទី៣ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីជាអ្នកជិតខាងល្អរបស់វៀតណាមចំពោះកម្ពុជា ក្នុងគ្រាលំបាក»

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក ង្វៀង សួនហ៊្វុក បានផ្ញើលិខិតមួយ សួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជា ទទួលរងនូវការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍យ៉ាងខ្លាំងក្លា។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីវៀតណាម ក៏បានចូលរួមបរិច្ចាគ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីឌ១៩ នៅក្នុងប្រទេសផងដែរ។

ទន្ទឹងនឹងនេះ ឆ្លើយតបនឹងលិខិតរបស់នាយករដ្ឋមន្រ្តីវៀតណាម, សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងជាថ្មីថា កម្ពុជានឹងបន្តផ្តល់ប្រព្រឹត្តកម្មលើជនបរទេសទាំងអស់រួមទាំងប្រជាជនដែលមានដើមកំណើតវៀតណាមរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យដូចគ្នានឹងពលរដ្ឋកម្ពុជាំ ក្នុងកិច្ចការពារពីការរីករាលដាលជំងឺកូវីដ១៩នេះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds