​”ផ្សារដើមគ”​ មិនបិទទេ តែអាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ អាជ្ញាធរ ឬគណកម្មការផ្សារសម្រាប់ការធ្វើដំណើរ

(ភ្នំពេញ​)ប្រជាពលរដ្ឋ​ជាច្រេីនបានងេីយឆ្ងល់ចំពោះបម្រាបគោចរសម្រាប់ផ្សារដេីមគដោយសារតែបងប្អូនអាជីវករពួកគាត់មានលក់ដូរនៅពេលយប់ចំម៉ោងដែលរដ្ឋបាលរាជធានីភ្នំពេញដាក់បម្រាម។

លោក​ គៀង​ ចក់​ ប្រធាន​ផ្សារ​ដើម​គ​ បានថ្លែង​ប្រាប់អង្គភាពសារព័ត៌មាន​ Fast​ News​ ថា​៖”ផ្សារដើមគ”​ មិនបិទទេ តែអាជីវករទិញដូរបន្លែ ត្រូវមានលិខិតបញ្ជាក់ អាជ្ញាធរ ឬគណកម្មការផ្សារសម្រាប់ការធ្វើដំណើរ​ សូមបង​ប្អូន​អាជីវករ​លក់​ដូរ​វេនយប់ទាំងអស់មកទាក់ទងនៅស្នាក់ការផ្សារភ្ជាប់ជាមួយអត្តសញ្ញាណបណ្ណ​ ដេីម្បីខាងគណកម្មការផ្សារនិងធ្វេីលិខិតជូនបងប្អូន។

សូមបញ្ជាក់ជូនថា​​រដ្ឋបាល​រាជធានីភ្នំពេញ​ បានចេញសេចក្តីប្រកាសបម្រាមគោចរ​ មិនអោយមានការធ្វេីដំណេីរចាប់ពីម៉ោង៨យប់​ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១​ ខែមេសា​ រហូតដល់ថ្ងៃទី​១៤​ ខែមេសា​ ​២០២១​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds