Pogba បានបំពេញពាក្យសុំទិដ្ឋាការដើម្បីចូលរួមប្រកួតមុនបើករដូវកាលរបស់ Man Utd ទេ
Paul Pogba នៅរារែកមិនព្រមបំពេញពាក្យសុំទិដ្ឋាការដើម្បីចូលរួមប្រកួតមុនបើករដូវកាលរបស់ Man Utd ទៅកាន់ប្រទេសចិននារដូវក្តៅនេះឡើយ ដោយរំពឹងថានឹងត្រៀនខ្លួនដើម្បីផ្លាស់ទៅ Real Madrid ។
ទូរទស្សន៍អេស្ប៉ាញ Jogones បានឲ្យដឹងថា Pogba បដិសេធមិនព្រមឲ្យលិខិតឆ្លងដែនរបស់ខ្លួនដើម្បីឲ្យក្លឹបយកទៅសុំទិដ្ឋាការរបស់ប្រទេសចិនឡើយ ខណៈដែលមិត្តរួមក្រុមទាំងអស់របស់គេបានធ្វើរួចរាល់ហើយ។
Evening Standard បានរាយការណ៍ថាក្លឹបបិសាចក្រហមយល់ពីស្ថានភាពនេះ ហើយក្លឹបរបស់គ្រូបង្វឹក Ole Gunnar Solskjaer ជឿជាក់ថាកីឡាករបារាំងនឹងព្រមបំពេញពាក្យសុំទិដ្ឋាការមុនបញ្ចប់រដូវកាលដើម្បីអាចចូលរួមជាមួយក្លឹបប្រកួតមុនបើករដូវកាលទៅកាន់ប្រទេស អូស្ត្រាលី សិង្ហបុរី និង ចិន នៅក្នុងខែកក្កដា។
ទោះជា Pogba លេងដូចគ្មានអារម្មណ៍ ក្នុងរយៈពេលចុងក្រោយយ៉ាងនេះក្តី Solskjaer នៅតែមិនចង់ឱ្យកីឡាករវ័យ២៦ឆ្នាំចាកចេញឡើយ។ និយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រ គ្រូបង្វឹកសញ្ជាតិន័រវេស បានឲ្យដឹងថា “អ្នកមិនអាចធានាអ្វីទាំងអស់នៅក្នុងពិភពបាល់ទាត់បានឡើយ ប៉ុន្តែខ្ញុំគិតថា Paul នឹងនៅទីនេះ”៕
អត្ថបទ៖ គឹមស្រ៊ិន