សូមប្រុងប្រយ័ត្ន​! ! អាជីវករ២នាក់ នៅផ្សារអូរឫស្សី មាន «វិជ្ជមានកូវីដ១៩»

(ភ្នំពេញ)៖អាជីវករ២នាក់ នៅផ្សារអូរឬស្សី រាជធានីភ្នំពេញ ត្រូវបានរកឃើញមាន «វិជ្ជមានកូវីដ-១៩» ។ នេះបើតាមលោក មាស​ សំអឿន អនុប្រធានផ្សារអូរឫស្សី បានប្រាប់មកកាន់អង្គភាពសារព័ត៌មាន​ Fast News​ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។

លោក​ មាស​ សំអឿន​ បានបញ្ជាក់ថា អាជីវករទាំង២នាក់ នេះ គឺ ម្នាក់ជាអ្នកលក់ខោអាវ និង ម្នាក់ជាអ្នកលក់គ្រឿងទេស ដោយអ្នកទាំង២ បានរកឃើញ «វិជ្ជមានកូវីដ១៩» កាលពីយប់ថ្ងៃទី២៩ និងយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

អនុប្រធានផ្សារអូរឫស្សី បានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទតូបលក់ដូរដែលពាក់ព័ន្ធជាមួយអាជីវករ ដែលមាន វិជ្ជមានកូវីដ១៩» ខាងលើចំនួនជាង១០តូប ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល បន្ថែមទៀត ។

ដោយឡែក សម្រាប់ការបិទទីតាំងផ្សារទាំងមូល លោក មាស​ សំអឿន បានបញ្ជាក់ថា បិទតែទីតាំងណាដែលមានបញ្ហា ដែលពាក់ព័ន្ធតែប៉ុណ្ណោះ សម្រាប់អ្នកដែលអត់ពាក់ព័ន្ធ មិនទាន់បិទទេ ព្រោះអាជីវករត្រូវការប្រកបមុខរបរ ៕

លោក​ មាស​ សំអឿន​ អនុប្រធាន​ផ្សារ​អូរឫស្សី​
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds