រដ្ឋបាល​ខេត្តកែប​ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលធ្លាប់ពាក់ព័ន្ធជាមួយ​ បុគ្គល​ឈ្មោះ​ អ៊ុន​ រិទ្ធី​ សូមប្រញាប់ទៅយកសំណាក​ ជាបន្ទាន់​​

(កែប)រដ្ឋបាលខេត្តកែប ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញបុគ្គលម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ១នាក់ ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ដែលជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បុគ្គលគ្រប់រូប ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ រូបនេះ សូមអញ្ជើញផ្ដល់ព័ត៌មានមកកាន់ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៣៣៤ ៣៣៣ ឬ ០១២ ៤៩៣ ៣១៤ កុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds