សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា១០៧០លានរៀល និងសម្ភារៈបន្ថែមទៀតដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

(ភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយថវិកាចំនួន១០៧០លានរៀល រួមទាំងសម្ភារៈឃីតមួយចំនួនទៀត ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកស្រី បានបញ្ជាក់ថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១០៧០លានរៀល និងខេត្តចំនួន១២ ទទួលបានសម្ភារៈឃីតសម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី២៨ ខែមីនានេះ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង