លោក ពេជ្រ ស្រស់ កោតសរសើរអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងពោលពាក្យថា អ្នកធ្លាប់ក្រ គឺដៃទូលាយ
(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជានិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានសម្ដែងការ កោតសរសើរចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាដែលមិនសម្ងំសុខតែឯងពេលក្លាយខ្លួនជាមហាសេដ្ឋីដោយថ្មីៗនេះអ្នកឧកញ៉ាបានបរិច្ចាគថវិការហូតជិត១០លានដុល្លារដើម្បីចូលរួមទប់ស្កាត់មេរោគ Covid-19ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក ពេជ្រ ស្រស់ បានលើកឡើងបន្ថែមថា ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតី
ដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិនិងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមាន
ប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយកុំចោលអ្នកខ្សត់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨មីនានេះថា «ខ្ញុំសុំកោតសរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាដោយស្មោះ ដែល អ្នកឧកញ៉ា មិនសម្ងំសុខតែឯង
នៅពេលក្លាយខ្លួនជាមហាសេដ្ឋី សារជាតិអ្នកធ្លាប់ក្រ គឺតែងតែដៃទូលាយ ដោយថ្មីៗនេះ អ្នកឧកញ៉ា
បានបរិច្ចាគថវិការហូតជិត10លានដុល្លារដើម្បីចូលរួមទប់ស្កាត់មេរោគ Covid-19 ជាមួយរដ្ឋាភិបាល
ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតីដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិ
និងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមានប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយ
កុំចោលអ្នកខ្សត់។ ដោយក្តីគោរពពីខ្ញុំ ពេជ្រ ស្រស់»៕