ម្ចាស់បន្ទប់ជួល ប្រកាសអត់យកថ្លៃឈ្នួលគ្រប់បន្ទប់ទំាងអស់ ចំនួន៦៩បន្ទប់ រយៈពេល៣ខែ ឃើញបែបនេះ សម្តេចតេជោ ហ៊ុន សែន បានចូលcomment ថា…

 

កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ បងប្រុសម្នាក់មានឈ្មោះ ឈឿន ប៊ុនឆន បានប្រកាសដំណឹងដ៏សែនល្អមួយសម្រាប់អ្នកជួលបន្ទប់របស់ខ្លួន ដែលមានរហូតដល់ទៅ ៦៩ បន្ទប់ ថាលោកនឹងមិនយកថ្លៃឈ្នូលទំាងអស់។ ក្នុងនោះ ថៅកែបន្ទប់ជួលរូបនេះ បានបញ្ជាក់ច្បាស់ៗ បែ បនេះថា

ទឹកចូលច្រមុះដូចតែគ្នា

នៅសង្កាត់ស្វាយរលំ ខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ ភាគច្រើន កម្មកររោងចក្រជួល ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ

គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេងសង្ឃឹមវានឹងរ លា យឆាប់ៗ អរគុណស្ថាបនិក ២០ កុម្ភៈ

បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបាន ជួយទៅ គ្មានបរទេសណា មកជួយគ្នាយើង ក្រៅពីខ្មែរ ជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន) “

ក្រោយឃើញទង្វើរដ៏គំរូបែបនេះភ្លាម គ្រប់គ្នានៅក្នុងហ្វេសប៊ុកសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ព្រមទំាងមានអ្នកចែករំលែកនូវផុសមួយនេះ ជាង២ម៉ឺនដងឯណោះ គិតត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ នេះ។

ដំណឹងនេះ ក៏បានលេចឮដល់ សម្តេចតេជោ ហ៊ុន សែន ដល់ថ្នាក់ធ្វើឲ្យ សម្តេច បង្ហាញក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃ របស់ ម្ចាស់បន្ទប់ជួលរូបនេះ ហើយសម្តេច ក៏បានចូល comment ថា

សូមអរគុណចំពោះទឹក ចិត្តដ៏សប្បុរសដែលនឹងរួមចំណែកាត់បន្ថយការ លំបាករបស់កម្មករ កម្មការនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបង ប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង គ្រាលំបាកនេះតាមរយះមិនយកថ្លៃឈ្នួល មួយរយះពេល ឬបន្ធូរបន្ថយ ថ្លៃតាមតិចតាមច្រើន តាមលទ្ធភាព ដែលអាចធ្វើទៅបាន។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds