ចូលរួមរំលែកទុក្ខផង! DJ ប៊ូម បានទទួលមរណ ភាព ដោយសារជំងឺកូវីដ-១៩ នៅព្រឹកនេះ

ភ្នំពេញ អ្នកនាំពាក្យក្រសួង សុខាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ មានអ្នកជំងឺ ២នាក់ ទៀហើយ បានស្លា ប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ ដោយក្នុងនោះ មានម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជាតិចិន បើយោងតាមគណនីហ្វេសប៊ុក របស់សិល្បករកម្ពុជា បានឲ្យដឹងថា អ្នកដែលស្លា ប់បាត់បង់ជីវិតនៅថ្ងៃនេះ គឺមានជា DJ ប៊ូម។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានឲ្យដឹងថា “RIP អ្នកសិល្បៈមួយរូបទៀតហើយ គឺDJ ប៊ូម ស្លាប់ដោយសារជំងឺកូវិត១៩ថ្ងៃនេះ ! ពត៌មានបន្ទាន់: ព្រឹកនេះស្លា ប់ពីនាក់ទៀតហើយដោយសាជំងឺកូវិត១៩

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថាអ្នកជំងឺជាជនជាតិខ្មែរ១នាក់ទៀតបានស្លា ប់ដោយសារជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះ។

លោកស្រីបានបន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ប្រុស ខ្មែរ អាយុរ ៣៨ឆ្នាំ ហៅ DJ ប៊ូម ជា ជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ កំពុងស្ពឺបានស្លា ប់ដោយសារជំងឺកូវីដ១៩។ បន្ទាប់ពីរកឃើញ វិជ្ជមានកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេនឌុកកាលពីថ្ងៃទី២០ខែមីនាឆ្នាំ២០២១។

លោកស្រីបានបន្តថាអ្នកជំងឺបានស្លា ប់នៅព្រឹកវេលាម៉ោង៧ និង៤៥នាទី នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ វាយលុកធ្វើឲ្យខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង លើសពីនេះទៀតអ្នកជំងឺបានសភាពធាត់កំរិត១ និងលើសឈា មផងដែរ។

លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនាឆ្នា២០២១តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩» ជូនដំណឹងដោយអុឹម ជីវ៉ា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds