ឃើញគេប្រកាសរកប្ដីបានផល! តារាហ្វេសប៊ុកម្នាក់បាន ប្រកាសរកប្រពន្ធដែល ក្រែងលោបាននឹងគេ
សម័យកាលនេះទៅហើយអ្នកនៅអត់លិឍទៀតមុិចស្ទាវ ប្រើប្រាស់តែបណ្តាញសង្គមនឹងយកទៅណាមិនអស់ផងមែនទេបងប្អូន? រំលឹកនេះបងប្អូននៅចាំនារីស្រស់ស្អាតដែលបង្ហោះរកស្វាមីប៉ុន្មានថ្ងៃមុននេះទេ? ពេលសូមចូលរួមអបអរសារទេដល់កញ្ញាផង ពេលនេះបំណងប្រាថ្នារបស់គាត់បានសម្រេចដូចបំណងហើយ ដោយប្រើប្រាស់បណ្តាយសង្គមនេះឯង។
ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែមានបុរសសង្ហារម្នាក់ ក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនដែរ គោលបំណងប្រកាសស្វែងរកប្រពន្ធ។
ដោយមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា វិថី ជីវិត បានបង្ហោះសារថា «ដំណឹងប្រកាសរកប្រពន្ធ ខ្ញុំបាទ មាសវង្ស សូរិយា អាយុ 35ឆ្នាំប្រកាសរកប្រពន្ធបើសិនជានារីណាចាប់អារម្មណ៍អាចឆាតមកបាន បញ្ជាក់អាយុចាប់ពី 27ឡើងទៅ មុខរបរខ្ញុំជាម្ជាស់សហគ្រាសនិងសិប្បកម្មផលិតគ្រឿងផ្សំអាហារ»៕