លោក ពេជ្រ ស្រស់៖ចេះអែងឲ្យក្រែងចេះគេ គណ:សង្ឃនាយក កំពុងស្នើដល់ស្ថាប័នច្បាប់ដើម្បីចាត់ការលើបុគ្គលព្រហើនកោងកាចមានឈ្មោះថា ផែង វណ្ណៈ ហើយ

(ភ្នំពេញ )៖នៅរសៀល ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ ២០២១ លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជន កម្ពុជា និង ជា សមាជិក ឧត្ដម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់ បាន បង្ហោះឯកសារមួយច្បាប់ពាក់ព័ន្ធទៅលេីរឿងគណ:សង្ឃនាយក សាលាគណខេត្តសៀមរាប បានដាក់លិខិតស្នេីសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះ បុគ្គល ផែង វណ្ណៈ ដែលបាន ប្រមាថ សមាជិក ថេរសភាសង្ឃខេត្ត និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។

ដោយលោក ពេជ្រ ស្រស់ ក៏បានភ្ជាប់ន័យជាមួយនិងការបង្ហោះនូវឯកសារនោះថា៖”ចេះអែង ឲ្យក្រែងចេះគេ ស្ថាប័នសង្ឃជាន់ខ្ពស់គឺគណៈសង្ឃនាយកកំពុងស្នើដល់ស្ថាប័នច្បាប់ដើម្បីចាត់ការលើបុគ្គលព្រហើនកោងកាចមានឈ្មោះថា ផែង វណ្ណៈ ហើយ។

សូមជម្រាបថាលោក ផែង វណ្ណៈ សរសេរ នៅក្នុងសារបញ្ចេញមតិ គេឃើញ លោក ផែង វណ្ណៈ បានសរសេរប្រមាថ ទៅដល់ ព្រះ មហាវិមលធម្ម ពិន សែម ថា “បានចៅអធិវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក” ។ យោងតាមសម្ដីរបស់លោក ផែង វណ្ណៈ មានមហាជនជាច្រើន ក៏ដូចជាសង្ឃជាច្រើនអង្គ បានសម្ដែងការមិនពេញចិត្ត ព្រោះសម្ដីនេះសបញ្ជាក់ឲ្យឃើញថា ជាការលើកទឹកចិត្តឲ្យមានអំពើហិង្សា ក៏ដូចជាអំពើព្រៃផ្សៃក្នុងសង្គម ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ខំប្រឹងទប់ស្កាត់ជាដាច់ខាត ។

សូមជម្រាបជូនថា ក្រោយពីបែកធ្លាយវីដេអូឃ្លីប ព្រះ មហាវិមលធម្ម ពិន សែម ប្រវិន័យក្ដៅ ដល់កូនសិស្សគណ រួចមក មានមនុស្សជាច្រើនបានរិះគន់ តែក្នុងនោះក៏មានមនុស្ស ព្រមទាំងព្រះសង្ឃជាច្រើន នៅតែគោរព ស្រឡាញ់ ព្រះអង្គដដែល ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open