Pogba ​ជាប់​លេខ​១ ​ជា​កីឡាករ​ដើរ​ច្រើន​ជាង​រត់ កំឡុងពេលប្រកួត​នៅ​អង់គ្លេស​រដូវ​កាល​នេះ

ខ្សែ​បម្រើ Paul Pogba ​ជា​កីឡាករ​ចំណាយ​ពេល​ដើរ​នៅ​លើ​ទីលាន​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល​នេះ ពោល​គឺ​ដើរ​ច្រើន​ជាង​ខ្សែ​បម្រើ​ណា​ទាំង​អស់។

កីឡាករ​ពាក់​អាវ​លេខ​៦ របស់​ក្រុម Man Utd ​កំពុង​ទទួល​រង​ការ​រិះគន់​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ​ក្រោយ​ពី​រូបគេ​និយាយ​ស្ដី​មិន​ល្អ ប៉ះ​ពាល់​អារម្មណ៍​អ្នក​គាំទ្រ ​និង​បង្ហាញ​ទម្រង់​លេង​អន់​ថែម​ទៀត។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អន់​ចិត្ត​ទៀត​នោះ ​គឺ​រូបគេ​ជា​កីឡាករ​ដើរ​ច្រើន​ជាង​គេ​នៅ​លើ​ទីលាន ​ពោល​គឺ​មិន​សូវ​រត់​ឡើយ ​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​ក្នុង​នាម​ជា​ខ្សែ​បម្រើ។

ស្ថិតិ​បាន​បង្ហាញ​ថា​ដើរ​នៅ​លើ​ទីលាន ៦៤% ​ជា​ស្ថិតិ​បង្ហាញ​ថា​រូបគេ​ដើរ​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់ ​ក្នុង​ចំណោម​ខ្សែ​បម្រើ​ទាំង​៧៩​នាក់​នៅ​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ។ ស្រប​ពេល Man Utd ​ចាញ់​៥​ប្រកួត ​ក្នុង​ចំណោម​៦​ប្រកួត​ចុង​ក្រោយ​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អតីត​កីឡាករ Juventus ​នេះ ​ក៏​នៅ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ល្អ​ជាង​គេ​បំផុត​ទាំង​១១​នាក់​ផង​ដែរ៕

អត្ថបទ ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds