ប្រធានគណបក្សយុវជនកម្ពុជាស្នើអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងលើពពួកកញ្ជ្រោងចាក់ដីរំលោភចូលសមុទ្រកុំសម្របសម្រួលឲ្យសោះ
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការគ្រប់គ្រងឆ្នេរសមុទ្រអនុវត្តច្បាប់ឲ្យបានតឹងរឹងលើពពួកកញ្ជ្រោងចាក់ដីរំលោភចូលសមុទ្រកុំសម្របសម្រួលឲ្យសោះជៀសវាងអំពើដដែលកើតឡើងទៀត ។
សំណើររបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានករណីជនឆ្លៀតឱកាសចាក់ដីចូលក្នុងសមុទ្រនៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២១នេះថា «អ្វីដែលខ្ញុំព្រួយបារម្ភនោះនៅពេលប្រទេសកំពុងច្របូកច្របល់ គឺតែងតែលេចកញ្ច្រោងដើរលេបទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋស្លូតត្រង់ ដូចក្នុងករណីនេះអញ្ចឹងដែរ ដោយមានកញ្ជ្រោងកំពុងលេបចំណីឆ្នេរសមុទ្រនៅឯទឹកដី
ខេត្តព្រះសីហនុ ក្នុងន័យនេះដែរគឺខ្ញុំសូមស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការ
គ្រប់គ្រងឆ្នេរសមុទ្រសុំអនុវត្តច្បាប់ឲ្យបានតឹងរឹងលើពពួកកញ្ជ្រោង ( ជនទុច្ចរិត) ដោយកុំសម្រប
សម្រួលណាមួយឲ្យសោះជៀសវាងអំពើដដែលកើតឡើងទៀត» ។
ប្រធានគណបក្សយុវជនកម្ពុជាបានសង្កត់ធ្ងន់ថា«ច្បាប់ចាប់ពួកខូច ហើយច្បាប់
ក៏គ្មានការសម្របសម្រួលដែរ បើសិនជាមានការសម្របសម្រួលណាមួយ គឺថាអ្នកកាន់ច្បាប់នោះ
បាននឹងកំពុងតែចូលដៃគ្នាជាមួយពពួកកញ្ជ្រោង(ជនទុច្ចរិត) ដោយមិនអាចប្រកែកបានឡើយ »៕