លោក ពេជ្រ ស្រស់ ៖ បើសិនអន្ទិតកក្កដាល្មើសវិធានចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បីកុំឲ្យមានអ្នកព្រហើនបែបនេះទៀត

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់បានលើកឡើងថា បើសិនអន្ទិតកក្កដាល្មើសវិធានចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បីកុំឲ្យមានអ្នកព្រហើនបែបនេះទៀត។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បែបនេះបានធ្វើឡើងបន្ទាប់ពី ឈ្មោះ កក្កដា សោភ័ណ្ឌបានប្រកាសថា ខ្លួនវិជ្ជមានកូវីដ១៩ និងបានទៅចូលរួមមង្គលការ នៅខេត្តតាកែវ កាលពីថ្ងៃទី១១ និង១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ។


លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា «បើសិនអន្ទិតកក្កដាបានល្មើសក្នុងការធ្វើចត្តាឡីស័កពិតមែន គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុត គឺដើម្បីកុំឲ្យមានអ្នកព្រហើនបែបនេះទៀត។លេងសើចពេកហើយនាងអន្ទិតអើយ»

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញ អ្នកឆ្លងកូវីដ១៩ សរុបដល់ទៅចំនួន ១.៣២៥នាក់ ក្នុងនោះជាសះស្បើយចំនួន ៧៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់ និង ករណីស្លាប់មានចំនួន១នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds