សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យយកសណ្ឋាគារចំនួន២ទៀត ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩

យោងតាមសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា សម្តេចបានបញ្ជាអោយរដ្ឋបាលរាជធានីភ្នំពេញ យកសណ្ឋាគារចំនួន២បន្ថែមទៀត ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្របពេលដែលការរីករាលដាលកាន់តែខ្លាំងនៃជំងឺដ៏កាចសាហាវនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សម្តេចបានពិភាក្សាជាមួយនឹងសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងការបញ្ចេញគ្រូពេទ្យកងទ័ពដើម្បីចូលរួមជួយការងារគ្រូពេទ្យស៊ីវិល ហើយក្នុងនោះសម្តេចពិជ័យសេនា ក៏បានបញ្ជាក់ថាត្រៀមគ្រូពេទ្យកងទ័ព ចំនួន៣០ក្រុមផងដែរ ដើម្បីជួយដល់ការងារនេះ។ គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី ១០ មីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឲ្យដឹងពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ៦៤នាក់ និងមានករណីជាសះស្បើយចំនួន ១១នាក់ ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងសរុបមានចំនួន ៦១៣នាក់ គិតមកត្រឹមថ្ងៃទី ១០ មីនា ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds