ឆន សុវណ្ណារាជ ឆ្លើយតបចំពោះការបារម្ភរបស់អ្នកគាំទ្រ ក្រោយបានធ្វើតេស្តរកឃើញអវិជ្ជមានជំងឺកូវីដ-១៩

លោក ឆន សុវណ្ណារាជ តារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាសបានឆ្លើយតបសារទៅកាន់អ្នកគាំទ្ររបស់លោកដែលបានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាព និងសុខភាព ក្រោយពេលមានសិល្បៈករ សិល្បៈការនីមួយចំនួននៅក្នុងផលិតកម្មហង្សមាស បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ នៅព្រឹកនេះដែរលោក ឆន សុវណ្ណារាជ ក៏ទទួលបានលទ្ធផលធ្វើតេស្តដូចគ្នា គឺលោកអវិជ្ជមានជំងឺកូវីដ-១៩ ហើយលោកបានបង្ហោះសារទៅកាន់អ្នកគាំទ្រថា៖

“ជំរាបសួរបាទពុកម៉ែបងប្អូនមិត្តភ័ក្តនឹងមិត្តអ្នកគាំទ្រទាំងអស់គ្នាដែលសួរសុខទុក្ខនឹងបារម្ភពីសុវត្តិភាពនឹងសុខភាពរបស់ខ្ញុំបាទតាមរយះបណ្តាញសង្គមប៉ុន្មានថ្ងៃនេះសុំទោសផងដែលមិនបានឆ្លើយតបអស់សុខភាពខ្ញុំធម្មតាមិនអីទេហើយលិទ្ធផលធ្វើតេសលើកទីមួយសំរាប់ខ្ញុំបាទកាលពីម្សិលមិញចំពោះកូវិដ១៩នោះគឺ អវីជ្ជមាន Negative ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តទៀត ដើម្បីធ្វើការធ្វើតេសបន្តទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានបារម្មណ៍នឹងជូនពរ សូមប្រុងប្រយ័ត្ននឹងបន្តការពារអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ អ្នកភ្លេចកូវិដតែកូវិដមិនភ្លេចអ្នកទេ ” ៣កុំ ៣កាពារ”៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds