លោក ពេជ្រ ស្រស់ បានប្រតិកម្មខ្លាំងៗចំពោះ អធិការនគរបាល ស្រុកសៀមប៉ាង កោះហៅ ស្រ្តី ជានគរបាលចរាចរណ៍ម្នាក់ បានបំបៅដោះកូន ពេលកំពុងបំពេញ ភារកិច្ច
ភ្នំពេញ៖ បន្ទាប់ពីស្រ្តី ជានគរបាលចរាចរណ៍ម្នាក់ បានបំបៅដោះកូន ពេលកំពុងបំពេញ ភារកិច្ច ហើយត្រូវបានថ្នាក់ លើកោះហៅ ឲ្យធ្វើកិច្ចសន្យា នោះស្រាប់តែ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះអធិការនគរបាល ស្រុកសៀមប៉ាង ព្រមទាំងបានចោទសួរថា តើលោកនាយកើតចេញពីនរណា ទៅបានជាមិនយល់ពី តម្លៃស្រ្តីជាម្តាយសោះ។
ដោយយល់ពីទឹកចិត្ត ជាម្ដាយលោកប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសផ្ដល់ថវិកា លើកទឹកចិត្តចំនួន៥០ម៉ឺនរៀល ដល់ស្រ្តីជានគរបាលផងដែរ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៩ មីនានេះថា «ឱលោកនាយអើយលោកនាយ តើលោកនាយកើត ចេញពីនរណាទៅ ? បានជាលោកនាយមិនយល់ពី
តម្លៃជាម្តាយសោះអញ្ចឹង😭 លោកនាយគួរលើកទឹកចិត្ត ភាពជាម្តាយ នៃលោកស្រីប៉ូលីសម្នាក់នេះ ព្រោះ គាត់ខំបម្រើជាតិផង បម្រើអង្គភាពផង និងបំពេញតួនាទីជាមេទៀត(ម្តាយ)ចុះហេតុលោកនាយឲ្យគាត់
ធ្វើកិច្ចសន្យាបែបនេះទៅវិញ? លោកនាយមានឃើញសំណេររបស់លោកស្រីទេ គឺលោកស្រីបានបញ្ជាក់ឲ្យ មនុស្សគ្រប់រូប ដែលជាកូននោះឲ្យយល់ដឹងពីកាលះបង់របស់ម្តាយ😭ហើយឲ្យកូនៗគ្រប់រូបដឹងគុណផង
ខ្ញុំអស់អីនិយាយហើយលោកនាយអើយ ប៉ុន្តែបើមានបងប្អូនណាស្គាល់លោកស្រីប៉ូលីសដែលបំប៉ៅកូននេះ សូមជួយឲ្យគាត់ទាក់ទងមកខ្ញុំ ផងគឺខ្ញុំជួយលើកទឹកចិត្តគាត់50ម៉ឺនរៀល ព្រោះខ្ញុំយល់ណាស់ ពីទឹកចិត្តជាម្តាយ។លេខខ្ញុំ 070 75 77 77»៕