បើតាមការបញ្ជាក់របស់ លោក មាស ឬទ្ធី បានឲ្យដឹងថា រហូតមកទល់ពេលនេះមាន​អ្នកជាប់ពាក់ព័ន្ធ​នឹងអ្នក​ឆ្លងកូវីដ១៩ ប្រមាណជាង១០០នាក់​ នៅហង្សមាស

ភ្នំពេញ៖ បើតាមលោក មាស ឬទ្ធី បានឲ្យដឹងថា អ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល មិនមែនមានតែតារានោះទេ រួមមាន អ្នកភ្លេង អ្នកដឹកជញ្ជូន លោកថា អ្នកដែលមានសុខភាពមិនប្រក្រតី ត្រូវយកសំណាក និង​ដាក់ឱ្យនៅដាច់ដោយឡែក ប្រមាណជាង ១០០ នាក់។

ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ ដោយសារតែមានអ្នកជាប់ពាក់ព័ន្ធមួយចំនួន គឺគ្រាន់តែដាក់នៅដាច់ដោយឡែក ខណៈដែលអ្នកខ្លះទៀត ត្រូវធ្វើតេស្តយកសំណាកសម្រាប់អ្នកដែលមានអាការៈមិនប្រក្រតី។

ថ្ងៃនេះ លោក បានបញ្ជាក់ថា អ្នកនាងកែវ ច័ន្ទនិមល ពិធីការិនីល្បីឈ្មោះទូរទស្សន៍ហង្សមាស និងគ្រួសារដែលមានប្តីនិងកូន បានឆ្លងជំងឺកូវីដ១៩ ខណៈដែលតារាផ្សេងមួយចំនួនទៀត ក្រសួងសុខាភិបាល បានយកសំណាកទៅពិនិត្យមិនទាន់ចេញលទ្ធផល។

ភ្លាមៗក្រោយដឹងលទ្ធផលវិជ្ជមានរបស់គ្រួសារ អ្នកនាង កែវ ច័ន្ទនិមល អ្នកនាង សុគន្ធ នីសា តារាចម្រៀងស្រី ក្នុងផលិតកម្មហង្សមាស បានអះអាងថា នាងមិនបានជួបជាមួយអ្នកនាងនិមលនោះទេ ហើយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ​ ប៉ុន្តែនាងថា នឹងបន្តតាមដានខ្លួនឯង ខណៈនាងមិនទាន់ធ្វើតេស្តនោះទេ។

ប៉ុន្មានម៉ោងមុននេះ លោក ណុប តារាចម្រៀង​ប្រចាំផលិតកម្មហង្សមាស បានប្រាប់ថាលោកបាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​ជាប់​ពាក់ព័ន្ធ​ជាមួយពិធីការិនី អ្នក​នាង កែវ ច័ន្ទនិមល ៕ប្រភព៖KBN

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds