គោយន្តបុកនឹងសាំយ៉ុងស្លាប់ម្នាក់ និងរបួសជាច្រើននាក់

(កំពង់ស្ពឺ)៖ កាលយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា ០៧៖៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តសណ្តោងរ៉ឺម៉ក និងរថយន្តសាំយ៉ុង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និងមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ដែលហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ខាងភាគីគោយន្ត បើកបរដោយបុរសម្នាក់ឈ្មោះឈីវ គឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ បានដឹកកម្មករបេះផ្លែស្វាយចំនួន ២០នាក់បើកបរមានគោលដៅពីលិចទៅកើត លុះដល់ចំនុចកើតហេតុ ក៏មានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ.ព្រះសីហនុ.2A.5371 បើកបរក្នុងទិសដៅស្របគ្នា បុកចំពេញទំហឹងពីក្រោយបណ្តាលឲ្យអ្នកជិះលើគោយន្តម្នាក់ស្លាប់ ហើយមានឈ្មោះ ក្រាញ់ មុំ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ និងមនុស្សចំនួន៤នាក់ផ្សេងទៀតរងរបួស មានដូចជា៖

  • ឈ្មោះ ងួន ខែម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃឬស្សី របួសធ្ងន់
  • ឈ្មោះ ហឿង ឡាង ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃឬស្សី របួសធ្ងន់
  • ឈ្មោះ ធី ហឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រៃឬស្សី របួសធ្ងន់
  • ឈ្មោះ ស៊ង័ សៅ ភេទប្រុស អាយុ១៧ឆ្នាំ ។
  • អ្នកជិះលើគោយន្តដែលរងរបួសត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ រីឯសពរបស់ជនរងគ្រោះម្នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds