ចាន់ឡា ប្រកាសប្តឹងបុគ្គល ដែលបានធ្វើឲ្យមហាជន រិះគន់ខ្លួនពេញប្រទេសព្រោះតែ…

ហ្វេសប៊ុក ៖ នារីម្នាក់យកទង់ជាតិប្រទេសកម្ពុជាទៅចងនិងចង្កេះត្រូវបានមហាជនមួយចំនួនយល់ខុសនិងសនិដ្ឋានថានារីម្នាក់នោះគឺជាប្អូនស្រី លាង ចាន់ឡា មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងនាំគ្នារិះគន់ទៅលើ ចាន់ឡា ឡើងកប់ៗមាត់ថែមទៀតផង ទាំងមិនទាន់ដឹងថាច្បាស់ថានារីម្នាក់នោះជា លាង ចាន់ឡា ឬ មិនមែននោះទេ ។

ជាក់ស្តែងព្រោះតែឃើញមានការរិះគន់ខ្លាំងពេកណាមួយទ្រាំទទួលយកមិនបានព្រោះខ្លួនមិនបានធ្វើបែបនោះផងស្រាប់តែនៅមុននេះបន្តិច ចាន់ឡា បានបង្ហោះសារបកស្រាយបែបនេះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា​« បើថាចង់ល្បីផេកណាស់ ចង់ជាប់គុកណាស់ ចាំគេលេងអោយមើល សូមសមត្ថកិច្ចជួយស្រាវជ្រាវរកមុខនាក់ស្លៀកនេះផង ហើយក៏សូមអរគុណម្ចាស់ផេកផងដែរ ថារូបនាងខ្ញុំឬមិនមែន បើច្បាស់ថាមែន ចាំជួបគ្នានៅប៉ុស្តិ៍ អរគុណ @Bizzer » ។

ក្រោយមកចាន់ឡា ក៏បានបង្ហោះសារបែបនេះបន្ថែមទៀតថា​ « នាងខ្ញុំសូមជាម្រាបជាដំណឹង នាងខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅលើបុគ្គល ដែលបានផុសរូបនេះហើយមកចោទថារូបនាងខ្ញុំ នាងខ្ញុំមិនអាចទ្រាំនឹងទង្វើរបស់នាក់បានទេ រងចាំជួបគ្នានៅប៉ុស្តិ៍ណា អរគុណ »។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds