នារីក្លាហ៊ានអាយុ១៩ឆ្នាំ សុខចិត្តលះបង់ជីវិតដើម្បីជាតិ និងបង្ហោះសារចុងក្រោយពេលទៅបាតុកម្មថា….

ភូមា៖ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះបន្ទាប់ពីបុណ្យសពរបស់ យុវតីវ័យ ១៩ឆ្នាំ ឈ្មោះ Ma Kyal Sin រួចមក មហាជនជាច្រើនបានប្រមូលផ្ដុំគ្នាកាន់តែច្រើនទៅៗហើយ និងនៅតំបន់មួយចំនួនមានការប៉ះទង្គិចជាមួយនឹងពួកយោធារផងដែរ។

យោងតាមការចុះផ្សាយបណ្តាញ twitter ដែលមានឈ្មោះថា Winnie Thaw បានឲ្យដឹងថា កងទ័ព ភូមា បាន ស ម្លា ប់ ប្រជាជន ដែលចេញទៅ បាតុកម្មយ៉ាង សន្តិ យ៉ាងតិចណាស់ ៥២នាក់ របួសរាប់រយនាក់ ម្នាក់ក្នុងចំណោមនោះជា យុវតី វ័យក្មេង វ័យ ១៩ឆ្នាំ ត្រូវបានទាហ៊ាន ប្រើកាំភ្លើង Sniper បា ញ់ ចំ ក្បា ល ស្លា ប់មួយរំពេច។ ក្មេងស្រីម្នាក់នោះមានឈ្មោះថា “ Ma Kyal Sin” អាយុ 19 ឆ្នាំ រស់នៅ Mandalay នាងជា កូនស្រី តែម្នាក់របស់ឳពុកនាង Ma Kyal Sin ជាម្ចាស់ ហាង Beauty Salon ដែលតែងតែ កាត់សក់ នឹងលាភពណ៌សក់ អោយឳពុកដោយខ្លួនឯងជាប្រចាំ។

ក្នុងនោះដែរ ការធ្វើ រដ្ឋប្រហារ Ma Kyal Sin ក៏ជាប្រជាពលរដ្ឋម្នាក់ដែលចេញ មកបាតុកម្ម ដើម្បីទាមទារប្រជាធិបតេយ្យ នាង ធ្លាប់ Post រូបភាព ដែលឪពុករបស់នាងបានយកក្រណាត់ពណ៌ក្រហម មកចងកដៃអោយ នាងមុនពេលចេញទៅបាតុកម្ម ដើម្បីជាសញ្ញានៃការតស៊ូនិង ជាកំលាំងចិត្តអោយកូនស្រីក្រោយពី Ma Kyal Sin ស្លាប់រូបភាពនេះបាន ក្លាយជាViralពេញលោកពិភពលោក។

ការផុសចុងក្រោយរបស់នាងនោះគឺ ខ្ញុំមានឈាមប្រភេទ A បើសិនជាមានអ្នកណាត្រូវការ បើសិនខ្ញុំកើតអីទៅបងអាចមកយកបាន រូបចុងក្រោយរបស់ Ma Kyal Sin ត្រូវបានគេថតបាន ពីហ្វូងអ្នកបាតុកម្ម គ្រប់គ្នាបានឃើញ ពីសកម្មភាព យ៉ាងសកម្មក្នុងការចូលរួមបាតុកម្មរបស់នាង ដែល ពោពេញ ដោយភាពអង់អាច ក្លាហ៊ាន ដែលភាគច្រើន អ្នកដឹកនាំបាតុកម្មនៅជួរមុខ ភាគច្រើនជា បុរស ដែលគ្រប់គ្នា មានត្រឹមស្លាកសញ្ញា និង ដៃទទេ ចំណែក Ma Kyal Sin នាងកាន់តែទឹកមួយដប ដើម្បីទុកលាងមុខ ពេលដែលត្រូវ ហ្គាសទឹកភ្នែក ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds