ថៃនឹងមិនលុបចោលពិធីបុណ្យសង្រ្គានឆ្នាំថ្មីនោះទេ បើទោះជាជំងឺកូវីដ ១៩ កំពុងរាតត្បាតខ្លាំងនៅតាមបណ្តាខេត្តមួយចំនួនក៏ដោយ

ថៃ៖ បើទោះជាជំងឺកូវីដ ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសថៃក៏ពិតមែន តែបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ៤ មិនានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃនឹងមិនលុបចោលកម្មវិធីបុណ្យចូលឆ្នាំប្រពៃណី ឬគេច្រើនហៅថា “បុណ្យសង្គ្រានថៃ” ដែលនឹងចូលមកដល់ក្នុងអំំំឡុងខែមេសាខាងមុខនេះទេ។

ប្រភពខាងលើនេះបានស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មកចុះផ្សាយថា មូលហេតុដែលរដ្ឋាភិបាលថៃមិនលុបចោលបុណ្យសង្គ្រានឆ្នាំថ្មីនេះគឺដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិថៃឲ្យមានកំណើនឡើងវិញ ក្រោយរងនូវការយាយីយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ ១៩។

យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ក្នុងអំឡុងពេលដើរកំសាន្តក្នុងពិធីសង្គ្រានឆ្នាំថ្មីនោះ ទាំងពលរដ្ឋថៃនិងភ្ញៀវទេសរណ៍អន្តរជាតិទាំងអស់នឹងតម្រូវឲ្យអនុវត្តវិធានការអនាម័យតឹងរឹងបំផុត គឺរក្សាគំលាតសង្គម ពាក់ម៉ាស់ លាងដៃ និងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាច្រើនពេកនោះទេ ខណៈអាជ្ញាធរនឹងដាក់ចេញនូវវិធានតឹងរឹងតាមស្ថានភាពជាក់ស្តែងជាច្រើនបន្ថែមទៀតផងដែរ។

គួររម្លឹកថា នាពេលកន្លងមកនៅក្នុងពិធីសង្គ្រានឆ្នាំថ្មីនេះមានភ្ញៀវទេសចរណ៍អន្តរជាតិមកពីតាមបណ្តាប្រទេសជាច្រើនបាននាំគ្នាទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយវាក៏បានបង្កើនជាប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ប្រជាជនថៃនិងប្រទេសថៃផងដែរ។ យ៉ាងណាក្តី ក្រោយមានវិបត្តិនៃជំងឺកូវីដ ១៩ ក្រុមអាជីវកម្មក្នុងប្រទេសថៃដែលពឹកផ្អែកលើវិស័យទេសចរណ៍អន្តរជាតិប្រមាណជា ៨០% ត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជិតមួយឆ្នាំមកហើយ ខណៈវិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏ធំមួយសម្រាប់សេដ្ឋកិច្ចជាតិថៃផងដែរ។ គេរំពឹងថា ការបើកឲ្យភ្ញៀវទេសចរណ៍អន្តជាតិចូលមកប្រទេសថៃវិញក្នុងពេលបុណ្យសង្គ្រានខាងមុខនេះគឺជាសញ្ញាល្អមួយក្នុងការលើកកម្ពស់ទេសចរណ៍ថៃ ព្រោះបើការមកកំសាន្តក្នុងពេលនេះគ្មានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គេជឿថាក្រុមភ្ញៀវទេសចរណ៍អន្តរជាតិនឹងបន្តមកកំសាន្តបន្ថែមទៀតនៅពេលបន្ទាប់ពីបុណ្យសង្គ្រានផងដែរ៕

ប្រភព៖ បាងកកប៉ុស្តិ៍

BANGKOK, THAILAND – 2018/04/12: Thai and foreign tourists holding water guns join in the fun during the Songkran festival at Khaosan road in Bangkok during “Songkran Water Festival Campaign Safe 2018 ” that will be held from 12th to 15th April. (Photo by Vichan Poti/Pacific Press/LightRocket via Getty Images)
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds