លោក​ ឯម​ សុខសុវណ្ណ​ ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជនិងចងក្រងសៀវភៅស្នាដៃការងាររបស់​ លោក​ ពេជ្រ​ ស្រស់​ ក្នុងឧត្តម​ក្រុម​ប្រឹក្សា​ ពិគ្រោះ​និងផ្តល់យោបល់

(ភ្នំពេញ​)៖នៅរសៀល​ថ្ងៃ​ទី៣​ ខែមីនា​ ឆ្នាំ២០២១​ លោក​ ឯម​ សុខសុវណ្ណ​ ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជនិងចងក្រងសៀវភៅស្នាដៃការងាររបស់​ លោក​ ពេជ្រ​ ស្រស់​ ក្នុងឧត្តម​ក្រុម​ប្រឹក្សា​ ពិគ្រោះ​និងផ្តល់យោបល់។

នេះបេីយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុក​ របស់​ ឯម​ សុខសុវណ្ណ​ បានបង្ហោះថា​ ៖ឧត្ដមក្រុមប្រឹក្សា​ ពិគ្រោះ​ និងផ្ដល់យោបល់​ បង្កេីតឡេីងដោយព្រះរាជក្រឹត្យ​ កាលពីខែ​ កញ្ញា​ ឆ្នាំ​ 2018​ មាន​ 7ជំពូក​ និង​ 21មាត្រា។ ឧត្ដមក្រុមប្រឹក្សា​ ពិគ្រោះ​ និងផ្ដល់យោបល់​ ជាយន្តការពិគ្រោះ​ និងផ្ដល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល​ ក្រៅក្របខណ្ឌសភា​ ក្នុងគោលដៅលេីកស្ទួយប្រសិទ្ធិភាពការងារ​ ដេីម្បីជាប្រយោជន៍ដល់ការបម្រេីសេវាប្រជាជន​ និងការអភិវឌ្ឍសង្គមជាតិ​ ប្រកបដោយសក្ដានុពល។ 

®  នៅទីនេះផងដែរ,ប្រតិភូ​នៃគណបក្សយុវជនកម្ពុជា​ ដែលដឹកនាំដោយឯ.ឧ ពេជ្រ​ ស្រស់​ ជាប្រធាន​ ហេីយនៅក្នុងសៀវភៅកំណត់ត្រាជាប្រវត្តិសាស្ត្រនេះ​ ផ្ដោតលេីកត្តាសំខាន់ៗ​ នៃ​ “ដ-៣”​ គឺ​ 

            ទី១.​ ដំណេីរការ​ 

            ទី២.​ ដាស់តឿន​ និង

            ទី៣.​ ដំណោះស្រាយ​ 

គ្រប់ទិដ្ឋភាព​ គ្រប់សកម្មភាព​ នៅក្នុងសៀវភៅកំណត់ត្រា​ “​ ពេជ្រ​ ស្រស់​ ឧត្ដមក្រុមប្រឹក្សា​ ពិគ្រោះ​ និងផ្ដល់យោបល់​ “​ និងបង្ហាញឱ្យឃេីញនូវ​ វីធី​ ក្ដៅ-ត្រជាក់​ ការពារ-វាយបក​ ដោយឈរលេីមូលដ្ឋានច្បាប់ជាគោល​។  សៀវភៅមួយនេះ​ ចេញផ្លែផ្កា​ នៅមុនការបោះឆ្នោត​ ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ​ 2022​ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds