លោក ពេជ្រ ស្រស់ ថាករណីចោរប្លន់កក្រេីកក្រុងភ្នំពេញនេះ ជាមេរៀនមួយដល់អ្នកមានទ្រព្យនិងអ្នកនិយមអង្គរក្ស ពីព្រោះចោរឆ្ងាយមិនងាយមកដល់ រីឯចោរជិតគឺជាចោរហូបបាយជាមួយយើងតែម្តង

(ភ្នំពេញ )៖ នៅល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ ២០២១ ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានកោតសរសេីរ កម្លាំង កងរាជអាវុធហត្ថ រាជធានីភំ្នពេញ ដែលបានបង្ក្រាបក្រុមចោរប្លន់បានទាន់ពេលវេលា ដេីម្បីការពារ ម្ចាស់ ទ្រព្យ និងការពារសន្តិសុខសង្គម ហេីយឯកឧត្តមក៏បានបន្ថែមថានេះគឺជាមេរៀនមួយសម្រា ប់អ្នកនិយមអង្គរក្ស។

នេះបេីតាមការបង្ហោះ របស់លោក ពេជ្រ ស្រស់ នៅក្នុងផេកហ្វេសបុករបស់លោកទាំងស្រុងថា៖”កក្រើកពេញភ្នំពេញករណីប្លន់មេខ្លួនឯង ដំបូងខ្ញុំសូមកោតសរសើរ PM ក្រុង ដែលបានបង្រ្កាបពួកចោរប្លន់បានទាន់ពេល ដើម្បីការពារម្ចាស់ទ្រព្យ និងការពារសន្តិសុខសង្គម ហើយក៏បានផ្តល់មេរៀនមួយដ៏ចាស់ដៃដល់ពួកចោរដទៃទៀតដែរអំពីសមត្ថភាពPM។

លោកបានបន្ថែមថា ករណីនេះ ក៏ជាមេរៀនមួយផងដែរដល់អ្នកមានទ្រព្យនិងអ្នកនិយមអង្គរក្ស ពីព្រោះចោរឆ្ងាយមិនងាយមកដល់ រីឯចោរជិតគឺជាចោរហូបបាយជាមួយយើងតែម្តង ដូច្នេះមុននឹងរើសមនុស្សមកនៅជាមួយយើង គួរមើលឲ្យបានជាក់ ចាំយកឲ្យមកជ្រកជាមួយយើង ព្រោះអ្វីៗគឺនឹងកើតឡើងដោយនឹកស្មានមិនដល់ឡើយ។ ជិតណាស់គឺក្បត់ណាស់

សូមបញ្ជាក់ថា ហេតុការណ៍ គឺក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។

ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds