គ្រូជម្រើសជាតិថៃ ថានឹងរៀបចំក្បួនលេងឲ្យដូច អ៊ុយរ៉ាហ្គាយ ដើម្បីឈរលេខ១នៅអាស៊ានឡើងវិញ
គ្រូបង្គោលជម្រើសជាតិថៃ ថានឹងរៀបចំក្បួនលេងឲ្យមានលក្ខណៈស្រដៀងនឹងក្បួនលេងរបស់ អ៊ុយរ៉ាហ្គាយ ដើម្បីត្រៀមជើងប្រយុទ្ធក្នុងព្រឹត្តិការណ៍ King Cup ២០១៩ និងការប្រកួតជម្រុះជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup ២០២២ ប្រទេសកាតា ផងដែរ។
បើតាមប្រភពពីសារព័ត៌មានជាច្រើនក្នុងប្រទេសថៃផ្ទាល់ ក្រោយពីសហព័ន្ធបាល់ទាត់ថៃបរាជ័យក្នុងការនាំយកគ្រូជាជនជាតិអឺរ៉ុប ដែលមានសមត្ថភាពគួរសមមកបង្វឹកឈុតធំខ្លួនបាន ពេលនេះសហព័ន្ធបាល់ទាត់ថៃ នៅតែផ្តល់សេចក្តីទំនុកចិត្តដល់គ្រូ Sirisak Yodyardthai ឲ្យដឹកនាំបណ្តោះអាសន្នបន្ត។
ក្រោយការវិលត្រឡប់មកពីប្រទេសចិន ក្នុងការចូលរួមព្រឹត្តិការណ៍ China Cup ២០១៩ មកវិញ គ្រូបង្វឹកថៃខាងលើនេះ បានឲ្យដឹងថា៖
៉ ក្រោយបញ្ចប់ការប្រកួតលោក Oscar Tabarez (គ្រូបង្គោលជម្រើសជាតិអ៊ុយរ៉ាហ្គាយ) បានចែករំលែកជាមួយខ្ញុំ ហើយខ្ញុំតែងតែចងចាំនូវព្រឹត្តិការណ៍មួយនេះ ចាប់តាំងពីខ្ញុំវិលមកពីប្រទេសចិនវិញ។ គាត់បានប្រាប់ខ្ញុំថា ជម្រើសជាតិថៃ គួរតែរកផ្លូវមួយ ឬទម្រង់លេងមួយដែលសមស្របនឹងខ្លួនឯង ដូចនូវអ្វីដែល អ៊ុយរូហ្គាយ ធ្វើដូច្នេះដែរ។ ទោះយ៉ាងណាក៏ដោយ! យើងមិនអាចប្រៀបធៀបរវាង ថៃ និង អ៊ុយរូហ្គាយឡើយ ព្រោះគេជាក្រុមជើងឯកពិភពលោក២សម័យកាល ប៉ុន្តែអនាគតពួកយើងនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍។ ៉
គួរឲ្យដឹងថា លោក Sirisak Yodyardthai ត្រូវបានតែងតាំងបណ្តោះអាសន្នក្នុងការដឹកនាំក្រុមជម្រើសថៃ តាំងពីព្រឹត្តិការណ៍ AFC Asian Cup ២០១៩ មកម្ល៉េះ និងមកទល់បច្ចុប្បន្នដឹកនាំបាន៥ប្រកួត ឈ្នះ២ លើ ប៉ារែន ១-០ និង ចិន ១-០, ចាញ់២ដងក្រោមថ្វីជើង ចិន ១-២ និងអ៊ុយរ៉ាហ្គាយ ០-៤ ព្រមទាំងធ្លាប់ស្មើរ១ដងជាមួយ អារ៉ាបប៊ីសាអ៊ូឌីត ១-១ ៕
អត្ថបទ៖គឹមស្រ៊ិន