លោក ពេជ្រ ស្រស់ ៖ អំឡុងពេលមេរោគ កូវីដ១៩ កំពុងវាយប្រហារនេះ យើងគួររំលឹកពាក្យចាស់ពោលមួយថា “អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកស្វិត”
(ភ្នំពេញ )៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរ សារបង្ហោះក្នុងគណនីហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ ថានៅក្នុងកាលៈទេសៈមេរោគ កូវីដ១៩ កំពុងវាយប្រហារនេះ យើងគួររំលឹកពាក្យចាស់ពោលមួយថា “អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកស្វិត” ។
នេះជាសាររបស់លោក បានបង្ហោះថា”៖នៅក្នុងកាលៈទេសៈមេរោគកូវីដ១៩ កំពុងវាយប្រហារនេះ យើងគួររំលឹកពាក្យចាស់ពោលមួយថា “អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកស្វិត” ដោយនរណាហ៊ានមិនអនាម័យជាប្រចាំនិងមិនពាក់ម៉ាស់នៅពេលចេញក្រៅ
ហើយមិនរក្សាគម្លាតគ្នាព្រមទាំងទៅក្នុងហ្វូងមនុស្សច្រើនគឺថាអ្នកនឹងងាយឆ្លងមេរោគកូវីដ១៩ គឺស្បែកដាចហើយ ប៉ុន្តែនរណាខ្លាច ដោយខិតខំធ្វើអនាម័យជាប្រចាំ ពាក់ម៉ាស់ជានិច្ចនៅពេលចេញក្រៅ រក្សាគម្លាតឆ្ងាយពីគ្នានិងមិនចូលទៅក្នុងហ្វូងមនុស្សច្រើនទេ គឺថាអ្នកនោះស្បែកស្វិតហើយ
លោកបានបន្ថែមទៀតថា ដូច្នេះ គឺគ្មាននរណាម្នាក់ឈឺនិងស្លាប់ជំនួសយើងបានទេ ហើយក៏គ្មាននរណាមកការពារជំនួសយើងបាននោះដែរ មានតែខ្លួនឯងជួយខ្លួនឯងតែប៉ុណ្ណោះទើបរួចផុតពីទុក្ខភ័យទាំងពួង។