ប៉ាគីស្ថាន ចេញបញ្ជីឈ្មោះកីឡាករ៣០នាក់ ហ្វឹកហាត់ត្រៀមជម្រុះ World Cup ទល់កម្ពុជា ទាំងពិបាកមើល

យោងតាមលទ្ធផលនៃការចាប់ឆ្នោត ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ នឹង​ត្រូវប្រឈមមុខ​ជាមួយ​ ជម្រើសជាតិ កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ជុំដំបូង​ពាន​រង្វាន់ 2022 FIFA World Cup និង​វគ្គ​ជម្រុះ 2023 AFC Asian Cup ប៉ុន្តែបច្ចុប្បន្នដោយសារតែបញ្ហាផ្ទៃក្នុងរបស់សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន បានធ្វើឲ្យមានភាពមិនច្បាស់លាស់នៃការប្រកួតនេះ។

 

សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន ដែលជាស្ថាប័នកំពូលផ្នែកបាល់ទាត់របស់ប្រទេសមួយនេះកំពុងស្ថិតនៅក្នុងការបែងចែកបក្សពួក ខណៈក្នុងសហព័ន្ធមួយនេះមានប្រធានដល់ទៅ២រូប ប្រជែងកៅអីគ្នាពោលគឺលោក Faisal Saleh Hayat ដែលជាភាគីដើម និងលោក Ashfaq Hussain Shah ដែលចូលមកដឹកនាំថ្មី ប៉ុន្តែមិនទាន់បានទទួលស្គាល់ដោយ FIFA និង AFC នៅឡើយនោះ។

កាលពីប៉ុន្មានសប្តាហ៍មុននេះ លោក Faisal Saleh Hayat បានចេញសេចក្តីថ្លែងការថា រូបលោកមិនអនុញ្ញាតិឲ្យក្រុមជម្រើសជាតិខ្លួនមកប្រកួតទល់កម្ពុជាឡើយ ពីព្រោះតែសហព័ន្ធកំពុងជួបវិបត្តិហិរញ្ញវត្ថុ ព្រមទាំងវិបត្តិដ៏ធ្ងន់ធ្ងរមួយទៀតនោះគឺ ការបែងចែកបក្សពួក ដោយលោកទាមទារឲ្យមានការដោះស្រាយ និងសម្របសម្រួលឲ្យបានដាច់ស្រឡះសិន។

តែមកទល់ពេលនេះលោក Ashfaq Hussain Shah ដែលទើបកាន់តំណែងប្រធានសហព័ន្ធថ្មីរូបនេះ បែរជាចេញបញ្ចីឈ្មោះកោះហៅកីឡាករ៣២នាក់ ដែលសុទ្ធសឹងជាកីឡាករក្នុងស្រុកទាំងអស់ ឲ្យមកប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតជម្រុះទល់កម្ពុជា ទៅវិញ។

ការប្រមូលផ្តុំហ្វឹកហាត់លើកនេះ ដោយមិនបានកោះហៅកីឡាករល្បីៗ មកពីបរទេសនោះទេ តែអ្វីដែលគួរឲ្យកាន់តែសង្វេកទៀតនោះ ការប្រមូលផ្តុំនេះគ្រាន់តែជាការហ្វឹកហាត់ជុំគ្នាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយឈ្មោះកីឡាករទាំង៣០នាក់ចេញដោយប្រធានសហព័ន្ធបាល់ទាត់ប៉ាគីស្ថានថ្មីនេះ មិនអាចចុះក្នុងបញ្ជីរបស់ AFC បានឡើយ ព្រោះការឡើងកាន់តំណែងថ្មីនេះមិនត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង៣២រូប ត្រូវបានកោះហៅដោយប្រធានសហព័ន្ធបាល់ទាត់ប៉ាគីស្ថានថ្មី៖

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds