ព្រះសង្ឃថៃ ដាច់ចិត្តចេញលក់ស្វាយដោយសារតែកូវីដអត់លុយបង់ទឹកនិងភ្លើងវត្ត
(ថៃ)៖អ្នកយកព័ត៌មានបានរាយការណ៍ថា ទំព័រហ្វេសប៊ុក Bang Ya Phraek Temple, Samut Prakan, Pu Chao បានបង្ហោះរឿងរ៉ាវអំពីវត្តមួយ ដែលកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ពោលគឺគ្មានលុយបង់ទឹកនិងថ្លៃភ្លើងដោយ
វត្ត Ya Bang Phraek ក្នុងខេត្ត សាមុត ប្រាកាន បានប្រែក្លាយទៅជាកន្លែងធ្វើអាជីវករលក់ស្វាយ ដោយព្រះសង្ឃគឺជាអ្នកលក់ដើម្បីយកលុយទៅចំណាយទៅលើទឹកភ្លើង
ស្វាយ Nam Dok Mai World Rum ត្រូវបានព្រះសង្ឃលក់ក្នុងតម្លៃ១៣០បាតក្នុងមួយគីឡូ ឯចំណែកស្វាយតូចៗលក់ពី១០០ទៅ១២០បាត
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលរឿងនេះត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត មានមនុស្សជាច្រើនបានធ្វើដំណើរទៅវត្តនោះដើម្បីជួយថ្លៃបង់ទឹកនិងភ្លើង៕
ប្រភព៖ Matichon