តោះ!​ មកស្វែងយល់ពីក្បួនតារាងសម្ពង្សនាគ ដើម្បីផ្សំផ្គុំគ្នាជាប្តីប្រពន្ធដែលល្អ

ដើម្បីផ្សំផ្គុំបុត្រ និងបុត្រធីតាឱ្យបានគ្នាជាប្តីប្រពន្ធ គ្រប់គ្រងថែរក្សាគ្នាឱ្យបានសុខសាន្ត សំបូរសប្បាយ ប្រកបដោយសុភមង្គលគ្រប់ប្រការ គួរជ្រើសរើសសម្ពង្សគូរទាំងពីរឱ្យបានល្អប្រសើរ តាមរបៀបខាងក្រោមនេះ៖

***បើប្រុស លោកឱ្យរាប់លេខ១ត្រង់ក្បាលនាគ រៀងរហូតដល់ចុងកន្ទុយនាគ នាគលេខ ១២ ។

***បើស្រី លោកឱ្យរាប់ពីលេខ១២ ត្រង់កន្ទុយនាគ ច្រាសមកក្បាលវិញ ។

***បើរាប់ឆ្នាំកំណើត អ្នកទាំងពីរទៅត្រូវលើលេខរៀងណា ឬខុសក្រឡាពីគ្នា ឱ្យពិចារណាតាមបែបនេះចុះ ។

១. បើឆ្នាំអ្នកទាំងពីរ ចាប់ទៅត្រូវលើលេខ១ ក្បាលនាគតែមួយ ខ្លួនជាមួយគ្នា ទាយថាល្អណាស់ នឹងអាចនៅរួមរស់ជាមួយគ្នាបានសុខសាន្ត ថែរក្សាគ្នាបានរហូតលុះចាស់រៀងៗខ្លួន។

២. បើត្រូវត្រង់កន្ទុយនាគទាំងពីរ ខ្លួនជាមួយគ្នា ទាយថាល្អណាស់ អាចរក្សាគ្នាបាន រកសុីកើតកាលវាលគុម្ព ទ្រព្យសម្បត្តិហូរចូល រស់នៅជាមួយគ្នានឹងបានសុខសាន្ត និងបានកូនចៅជាទីស្រលាញ់ ។

៣. បើត្រូវត្រង់កណ្តាលខ្លួនទាំងពីរ នាគតែមួយ ទាយថាល្អប្រសើរណាស់ មានចិត្តស្មោះត្រង់នឹងគ្នា ចេះស្រលាញ់គោរពគ្នាទៅវិញទៅមក ។

– បើត្រូវត្រង់ក្បាលនាគ និងកន្ទុយរួមខ្លួនតែមួយទំនាយថាល្អបង្គួរ ។

– បើត្រូវត្រង់ក្បាលនាគទាំងពីរ តែខ្លួនផ្សេងគ្នា ទំនាយថាអាក្រក់ណាស់ នឹងត្រូវព្រាត់ប្រាស់គ្នារកសុីពុំបានលាភផលអ្វីឡើយ ។

– បើត្រូវត្រង់កន្ទុយទាំងពីរ ខ្លួនផ្សេងពីគ្នាមិនល្អឡើយ ។

– បើត្រូវត្រង់កណ្តាលខ្លួន នាគខ្លួនផ្សេងពីគ្នា ទំនាយថាអាក្រក់ណាស់ ថែរក្សាគ្នាពុំបានឡើយ ។

– បើត្រូវត្រង់ក្បាលនាគក្តី កណ្តាលខ្លួនក្តី ឬក៏កន្ទុយនាគក្តី ខ្លួនផ្សេងពីគ្នាទំនាយថាអាក្រក់ណាស់ គួរកុំភពប្រសព្វឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds