ស្រី អូន ម្ចាស់ក្រុមហ៊ុន COOSEA ចេញសេចក្តីបំភ្លឺចំពោះផលិតផលរបស់ខ្លួន
(ភ្នំពេញ)៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ ចេញសេចក្តីជូនដំណឹងដោយអះអាងថា មានសារព័ត៌មានមួយចំនួន បានឆ្លៀតឱកាសផ្សព្វផ្សាយព័ត៌មានបំភ្លៃក្នុងគោលបំណងកេង យកផលប្រយោជន៍ថា
ផលិតផលបំប៉នសុខភាព COOSEA Premium Spirulina របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក បានប្រើប្រាស់ពាក្យភូតកុហកបំភាន់
បោកបញ្ឆោតដល់សាធារណជន អំពីគុណភាពផលិតផល ហើយត្រូវក្រសួងពាណិជ្ជកម្មប្តឹង។ ក្រុមហ៊ុនខាងលើបញ្ជាក់ថា នេះជាព័ត៌មានមិនពិតនោះទេ៕