កម្លាំង​ជំនាញ​ខេត្ត​កំពង់ចាមនិង​ស្រុក​ស្ទឹង​ត្រង់​ បានឃាត់​ខ្លួនជនសង្ស័យ០​៧​នាក់​ ករណី​ ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់

(​កំពង់ចាម​)៖​ កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ព្រែក​បាក់​ ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ កម្លាំងជំនាញ​ខេត្តកំពង់ចាម​ បាន​សហការ​ជាមួយ​ កម្លាំងជំនាញ​ស្រុក​ស្ទឹង​ត្រង់​ បើក​កិច្ច​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀនខុសច្បាប់​ និងឃាត់ខ្លួន​ជនសង្ស័យ០​៧​នាក់​ ​។​

​ជនសង្ស័យ​រួម​មាន​ ៖​
១-​ឈ្មោះ​ អាត​ម៉ាស​ សេត​ម៉ា​នី​ ភេទ​ប្រុស​ អាយុ​30​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ រស់នៅ​ភូមិ​ព្រែក​បាក់​ ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​
២-​ឈ្មោះ​ យ៉ូ​ប​ វ៉ា​ស្រ៊ី​ប​ ភេទ​ប្រុស​ អាយុ​23​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ រស់នៅ​ភូមិ​ព្រែក​បាក់​ ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹង​ត្រង់​។​
៣-​ឈ្មោះ​ ម៉ា​ន​ សុក​ក្រី​ ភេទ​ប្រុស​ អាយុ​28​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ រស់នៅ​ភូមិ​ព្រែក​បាក់​ ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹង​ត្រង់​។​
៤-​ឈ្មោះ​ ជី​ញ​ ឆឺ​ត​ ភេទ​ប្រុស​ អាយុ​29​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ព្រែក​កក់​ ឃុំ​ព្រែក​បាក់​ ស្រុក​ស្ទឹង​ត្រង់​។​
៥-​ឈ្មោះ​ ម៉ា​អែ​ល​ ឡា​នី​ ភេទ​ប្រុស​ អាយុ​29​ឆ្នាំ​ ជនជាតិ​ ខ្មែរឥស្លាម​ រស់នៅ​ភូមិ​ត្នោត​តា​សាយ​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​។​
៦-​ឈ្មោះ​ មុត​ មឿ​ន​ ភេទ​ អាយុ​39​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​មិត្តភាព​ សង្កាត់​ឬ​ស្សី​កែវ​ ខ័​ណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​
៧-​ឈ្មោះ​ ស្លៃ​ នី​ ភេទ​ប្រុស​ អាយុ​27​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ រស់នៅ​ភូមិ​មាឃ​បី​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹង​ត្រង់​។​

​រឹបអូស​វត្ថុ​តាង​រួម​មាន​ ៖​ ទូរស័ព្ទ​៦​គ្រឿង​,​ ម៉ូតូ​៤​គ្រឿង​,​ ឧបករណ៍​សេព​ និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ធំ​៕
​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទ៖​ ដារ៉ា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds