ដាច់ផ្ងារ! ខឹងកូនទៅរៀបការប្រពន្ធថ្មី ចោលកូនប្រសារ ទប់លែងចាប់មុខព្រះសង្ឃកំពុងសូត្រមន្តស្រាប់តែ…..
ថៃ៖កាលពីពេលថ្មីៗនេះបើយោងតាមប្រភពសារព័ត៌មានរបស់ថៃបានចុះផ្សាយទាក់ទងនឹងបុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់
បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមផង។ ជាក់ស្តែងក្នុងហេតុការណ៏នេះ ស្រាប់តែមានស្រ្តីម្នាក់ដោយបានអះអាងថាជាម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ ដោយក្នុងនោះដែរស្រី្តម្នាក់នោះបានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង នាំ
កូនប្រសារស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួនដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។ ឯលទ្ធផលស្រាប់តែ ស្រ្តីដែលជាម្ដាយនោះបានចូលទៅទះតប់ ជេរប្រមាថកូនរបស់ខ្លួនក្នុងពិធីខណៈដែលព្រះសង្ឃកំពុងតែចម្រើនព្រះបរិត្តឱ្យ
ពរជ័យដល់កូនកំលោះកូនក្រមុំ ចុងក្រោយម្តាយកូនកំលោះ និង កូនប្រសារស្រីក៏កំពុងតែរៀបចំពាក្យបណ្ដឹងដើម្បីធ្វើការប្ដឹងផ្ដល់ទៅតាមនីតិវិធីច្បាប់ផងដែរ៕