ស្វីតណាស់ម៉ាក់យាយ!!មហាជននាំគ្នារិះគន់ពេលឃើញកូនកំលោះវ័យ ២៤ឆ្នាំរៀបការប្រពន្ធវ័យ ៨៥ឆ្នាំ តែនៅពីក្រោយរូបភាពរៀបការនេះគឺបង្កប់នូវរឿងរ៉ាវដ៏កំសត់នឹកស្មានមិនដល់
ចិន៖ កាលពីពេលថ្មីៗនេះមានរូបភាពរៀបអាពាហ៍ពិពាហ៍របស់កូនកំលោះវ័យ ២៤ ឆ្នាំ ជាមួយនិងស្រ្តីវ័យ ៨៥ ឆ្នាំម្នាក់ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមក្នុងប្រទេសចិន ដោយបានធ្វើឲ្យសាធារណៈជនជាច្រើនរិះគន់និងមានចម្ងល់ជាខ្លាំងថា តើហេតុអ្វីបានជាកូនកំលោះសម្រេចចិត្តទៅរៀបការជាមួយនិងប្រពន្ធមានវ័យចំណាស់យ៉ាងនេះទៅវិញ?
ក្រោយមកទើបមានគេចុះទៅសម្ភាសប្តីប្រពន្ធទាំង ២ នាក់នោះនិងបានដឹងការពិតថា នៅពីក្រោយរូបភាពនៃការរៀបអាពាហ៍ពិពាហ៍នេះគឺមានបង្កប់នូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។ យោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសជាកូនកំលោះនោះឈ្មោះថា Zhang ជាបុគ្គលិកផ្នែកពន្លត់អគ្គិភ័យនៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន ហើយស្រ្តីដែលគ្រងឈុតកូនក្រមុំនោះមានឈ្មោះថា Tang ។ ប្រភពខាងលើបានបន្តថា លោកយាយ Tang គឺជាមនុស្សល្អម្នាក់ដោយកាលពី ២៤ ឆ្នាំមុន ពោលគឺនៅពេលដែលគាត់ទើបមានអាយុ ៦១ ឆ្នាំ គាត់បានរើសយកទារកដែលគេបោះបង់ចោលចំនួន ៦ នាក់មកចិញ្ចឹមនៅក្នុងគ្រួសាររបស់គាត់ ខណៈដែលគ្រួសាររបស់គាត់ក៏មានកូនបង្កើតចំនួន ៥ នាក់រស់នៅជាមួយគ្នាផងដែរ។
លោកយាយ Tang និងប្តីរបស់គាត់បានផ្គត់ផ្គង់គ្រួសារដ៏ធំមួយនេះដោយពឹងផ្អែកលើប្រាក់ខែចូលនិវត្តន៍របស់ពួកគាត់រួមជាមួយនឹងការដាំបន្លែលក់។ លុះដល់ក្មេងទាំង ៦ នាក់ដែលគាត់បានរើសមកចិញ្ចឹមនោះធំដឹងក្តីបន្តិច គាត់ក៏បានយកពួកគេទៅដាក់នៅមជ្ឈមណ្ឌលកុមារកំព្រាខ្លះ និងឲ្យគេសុំយកទៅចិញ្ចឹមខ្លះ លើកលែងតែលោក Zhang ដែលជាក្មេងម្នាក់ក្នុងចំណោមក្មេងទាំង ៦ នាក់នោះ ត្រូវបានគ្រួសាររបស់លោកយាយ Zhang សម្រេចទុកធ្វើជាកូនចិញ្ចឹមតែម្តង ៕