ចឹងសោះបាននារីកូរ៉េស្បែកស្អាតនិងគួរអោយស្រឡាញ់តាមពិតគេមានក្បួនថែរក្សាសម្រស់គេ
នារីកូរ៉េត្រូវបានគេចាត់ទុកថាជានារីដែលមានសម្រស់ស្រស់ស្អាតជាងគេ ដោយសារតែពួកគេមានស្បែកសស្អាតភ្លឺរលោង និងមើលទៅក្មេងជាងវ័យខ្លាំងមែនទែនដោយសារតែពួកគេមានរូបមន្តពិសេសក្នុងការថែសម្រស់ ហេតុនេះហើយទើបនារីជនជាតិកូរ៉េដែលមានអាយុជាង ៥០ អ្នកអាចនឹងច្រឡំថាពួកគេមានអាយុត្រឹម ៣០ឆ្នាំប៉ុណ្ណោះ។ ហើយខាងក្រោមនេះជាវិធីថែសម្រស់របស់ពួកគេ៖
ទី១.ម៉ាស្សាមុខ ៖ ការម៉ាស្សាមុខនេះគឺ ដើម្បីធ្វើឱ្យស្បែករបស់អ្នកមើលទៅស្រស់ស្អាត មានសុខភាពល្អ ដែលអ្នកអាចម៉ាស្សាមុខជាមួយនឹងគ្រីមដែលផ្ដល់សំណើម ត្រឹមរយៈពេលតែ ១០នាទីប៉ុណ្ណោះរៀងរាល់ពេលងូតទឹក។
ទី២. ម៉ាស្សាមុខជាមួយកន្សែងក្ដៅឧណ្ឌៗ៖ អ្នកគ្រាន់តែយកយកកន្សែងត្រាំនឹងទឹកក្ដៅឧណ្ឌ ហើយជូតថ្នមៗទុករយៈពេល ១៥នាទី រួចលាបគ្រីមផ្ដល់សំណើមដល់ស្បែកមុខ។
ទី៣. ជេលកោរពុកមាត់៖ ជេលកោរពុកមាត់គឺមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងការកកើតមុនលើផ្ទៃមុខ ដូចនេះហើយនារីកូរ៉េតែងតែយកវាលាបលើមុខ ១០ ទៅ១៥ នាទីយ៉ាងតិច២ដងក្នុងមួយសប្តាហ៍
ទី៤.អំបិល៖ អំបិលមានប្រសិទ្ធភាពខ្ពស់ក្នុងការសំអាតផ្ទៃមុខ ដូចជាមុនក្បាលខ្មៅ ការរលាកស្បែក ជួយបង្រួមរន្ធញើស ដោយគ្រាន់តែលាយអំបិល ១ស្លាបព្រា ជាមួយទឹកក្ដៅឧណ្ឌៗ ១កែវ ហើយជូតសំអាតទៅលើផ្ទៃមុខ ជាមួយនឹងសំឡីជូតមុខ នោះផ្ទៃមុខរបស់អ្នកនឹង ប្រែមកជាស្រស់ថ្លា។
ទី៥. ទឹកសណ្ដែកសៀង៖ លក្ខណៈពិសេសរបស់ទឹកសណ្ដែកសៀង គឺសំបូរទៅដោយវីតាមីនជំនួយដល់ស្បែក និងមិនមានជាតិខ្លាញ់ ដែលសាកសមក្នុងការថែរក្សាស្បែករបស់អ្នក ដូចនេះអ្នកគ្រាន់តែយកក្រណាត់ស្អាតមួយ ឬក៏សំឡីជូតមុខ ជ្រលក់ទឹកសណ្ដែកសៀង ហើយបិតនៅលើផ្ទៃមុខ ដោយទុករយៈពេល ១៥ ទៅ ២០នាទី រួចលាងសម្អាត អនុវត្តបែបនេះឲ្យបានពីរដង ក្នុងមួយសប្ដាហ៍ នឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។