ដាច់ភ្លើងខ្លាំងពេក ស្រាប់តែមានគេបបួលលោក ព្រាប កុល ឲ្យបង្កើត «គណបក្សម៉ាសុីនភ្លើង» អគ្គីសនី ២៤ម៉ោង លើ ២៤ ម៉ោង ៧ថ្ងៃពេញ…

ប៉ុន្មានខែចុងក្រោយនេះមានការខ្វះខាតអគ្គីសនី ធ្វើឲ្យដាច់ឆ្លាស់វេនគ្នា ព្រឹក ថ្ងៃ ល្ងាច យប់ បណ្តាលឲ្យអ្នកលេងហ្វេសបុក រិះគន់ជាខ្លាំង។ ទាក់ទងនឹងករណីនេះស្រាប់តែពេលថ្មីៗនេះ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានសរសេររៀបរាប់នៅលើហ្វេសបុករបស់លោកថា៖ ” ដោយសារតែវិបត្តិដាច់ភ្លើង ក៏ស្រាប់តែមានគេបបួលខ្ញុំឲ្យបង្កើត «គណបក្សម៉ាសុីនភ្លើង» ហើយគេធានាថាអាចរកស្នាមមែដៃគាំទ្របានរាប់សែននាក់ឲ្យតែខ្ញុំព្រមធ្វើជាមេបក្សម៉ាសុីនភ្លើង។ ខ្ញុំឆ្លើយតបវិញថា ខ្ញុំមិនចង់ធ្វើនយោបាយដើម្បីដោះស្រាយត្រឹមតែបញ្ហាកុំបុិចកំបុក ដូចជាការដាច់ភ្លើងហ្នឹងទេ។

រឿងដាច់ភ្លើងជារឿងមួយតូចនៅក្នុងនៅក្នុងយុគសម័យនេះ នេះ បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកនាំពាក្យបក្សកាន់អំណាច។ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចបានថ្លែងថា «គ្រាន់តែដាច់ភ្លើង បន្តិចបន្តួច អតីតបក្សប្រឆាំង នាំគ្នាស្រែករិះគន់»។ លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីចោទសួរថា «ហេតុអ្វី អាចរស់បានក្រោមថ្ងៃកំដៅនៅសម័យ ប៉ុល ពត»។ ខ្ញុំសូមគ្មានយោបល់អ្វីទេ…គ្រាន់តែចង់បញ្ជាក់ថា ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការឆ្លៀតឧ៌កាសបង្កើត «គណបក្សម៉ាសុីនភ្លើង» ក្នុងពេលនេះទេ។ សូមអ្នកស្នើមកខ្ញុំ មេត្តាអធ្យាស្រ័យ និងសូមមេត្តាកុំអាក់អន់ចិត្តចំពោះខ្ញុំ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds