សម្តេចតេជោ ហ៊ុន សែន សម្រេចឧបត្ថម្ភថវិកា ១៥០០លានរៀល និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ឧបត្ថម្ភថវិកា និងសមនិងសម្ភារៈបន្ថែមជូនទៅខេត្តចំនួន៤ជាប់ព្រំដែនកម្ពុជា ថៃ។
គួរបញ្ជាក់ផងដែរថា ខេត្តទាំងបួន ដែលទទួកលបានការឧបត្ថម្ភនោះរួមមាន៖ ១. បាត់ដំបង ទទួលបានថវិកា ៣០០ លានរៀល, ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស។
២. បន្ទាយមានជ័យ ទទួលបានថវិកា ៣០០ លានរៀល និងឃីត ១០០០ សំរាប់។
៣. ឧត្ដរមានជ័យ ទទួលបានថវិកា ៤០០ លានរៀល, ឃីត ៥០០ សំរាប់ និងទឹកសុទ្ធ ១០០០ កេស និង៤. ប៉ៃលិន ទទួលបានថវិកា ៥០០ លានរៀល, ទឹកសុទ្ធ ១០០០ កេស និងមីកញ្ចប់ ១០០០ កេស៕
សម្រួលដោយ: RUN ប្រភព៖ ទទក