ឪពុក ចាន់​ វឌ្ឍនាកា ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម

លោក ចាន់ ចេស្ដា ត្រូវ​បានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្រ​ចុះ​នៅ​ថ្ងៃទី២៣ខែមេសា​ឆ្នាំ​២០១៩។

លោក ចាន់ ចេស្តា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ក្រោយពីលោកត្រូវបានផ្ទេរភារកិច្ចពី អភិបាលខេត្តកំពត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨៕

អត្ថបទ៖ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds