បែបមិនរួចខ្លួនទេ! លោក ហេង ឡុង ចេញមុខ សំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅយុវជនមួយក្រុមនេះ

កាលពីពេលថ្មីៗនេះ មានយុវជនមួយក្រុមបានច្រៀង និងរាំ ដែលមានន័យជេរ ដៀមដាមនារី ដោយពាក្យពេចន៍មិនសមរម្យ យកមកច្រៀងរាំធ្វើជាការកំសាន្តលេងទៅវិញ។

បន្ទាប់ពីមានការរិះគន់ និងសម្តែងការមិនពេញចិត្តជាច្រើន ស្រាប់តែយុវជនមួយក្រុមនេះ ចេញមកធ្វើការបកស្រាយ និងសុំទោសជាសាធារណៈ។

ទាក់ទងនឹងរឿងនេះលោក ហេង ឡុង ប្រធានសមាគមអ្នកសិល្បះ បានសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនខាងលើមកធ្វើការអប់រំ និងកិច្ចសន្យា។ ហើយលោកហេង ឡុង ក៏បានបកស្រាយរឿង ទុំទាវ ២០២១ ដែរ ដោយលោកបានសរសេរថា៖

” ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មានការអប់រំប្រើពាក្យអសុរោះនៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំបានបកស្រាយម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងរឿងទុំទាវការឡៃរបស់ក្រុមអ្នកលក់ឡេមួយក្រុម ខ្ញុំបាទជាអ្នកសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមឲ្យឃុំខ្លួនពួកគាត់ទាំងអស់គ្នា ប៉ុន្តែនេះគឺជាការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរហួសពីសមត្ថភាពដែលខ្ញុំអាចធ្វើបានសូមបងប្អូនមេត្តាយោគយល់។ ខ្ញុំបាទផ្ទាល់គឺជាបុគ្គលដែលបានសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមឲ្យធ្វើការកោះហៅ និងចាត់វិធានតាមច្បាប់”៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds