កុលាបមួយទងមែនពិត តែអត្ថន័យរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពិតជាជ្រាលជ្រៅមែន
បាត់ដំបង៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធីនិងលោកជំទាវ រួចមកហើយ គូស្វាមីភរិយាវ័យចាស់មួយគូនេះ បើទោះបីអាយុច្រើនមែន តែពួកគាត់នៅតែរក្សាភាពផ្អែមល្អែមនឹងគ្នាដដែល។
គួរបញ្ជាក់ថា បើទោះបីក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ មនុស្សភាគច្រើនបានជូនផ្កាកុលាបក្រហមទៅកាន់ដៃគូ ឫភរិយា យ៉ាងច្រើនទងក្នុងបាច់មួយយ៉ាងធំ តែប្រសិនបើយើងក្រឡេកមកមើលពី ថ្ងៃបុណ្យនេះសម្រាប់លោកឯកឧត្តមវិញ គឺសាមញ្ញបំផុត ដោយលោកបានជូនផ្កាកុលាបក្រហមត្រឹមតែមួយទងប៉ុណ្ណោះ ទៅកាន់លោកជំទាវ។ គួរបន្ថែមថា ទោះបីតែមួយទងក៏មែនពិត តែអត្ថន័យដែលលោកឧត្តម បានសរសេរនោះ គឺពិតជាក្បោះក្បាយនិង មានអត្ថន័យជាខ្លាំង ដោយលោកឯកឧត្តមបានសរសេរថា ៖
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូឡាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយេីងបានស្រឡាញ់រួមរស់ជាមួយគ្នាអស់រយៈពេល៤៣ឆ្នាំបានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូឡាបក្រហមមួយទងនេះសបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ដែលយេីងបាន រួមរស់អត់អោនឲ្យគ្នាទៅវិញទៅមកទេីបយេីងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសាន្តជីវិតរបស់យើងទាំងពីរនាក់ ៕ប្រភព Khmer Load