ពេលនេះ PSG បោះកញ្ចប់លុយទាក់ទង De Gea ព្រោះរឿងប្រាក់ឈ្នួល
ក្លឹបអ្នកមានបារាំង Paris Saint-Germain បានឆ្លៀតឳកាសមើលឃើញអ្នកចាំទីដៃទី១ នៅបិសាចក្រហម Manchester United នោះគឺ David De Gea ដែលកំពុងចរចារប្រាក់ឈ្នួលពលកម្មប្រចាំសប្តាហ៍ថ្មីមិនទាន់ត្រូវរ៉ូវគ្នាជាមួយក្លឹប ធ្វើឲ្យក្លឹបនៅទីក្រុងប៉ារីសនេះ ធ្វើការទាក់ទងចង់នាំយកទៅចូលរួមក្រុម។
បើតាមប្រភពពី The Sun ឲ្យដឹងថា Manchester United ត្រៀមផ្តល់ត្រឹមប្រាក់ឈ្នួលពលកម្ម ៣៥មុឺនផោន ក្នុងមួយសប្តាហ៍ដល់អ្នកចាំទីអេស្ប៉ាញរូបនេះ ខណៈភាគីកីឡាករទាមទារឲ្យដល់ ៥០មុឺនផោនស្មើរនឹងខ្សែប្រយុទ្ធ Alexis Sanchez ។
ស្របពេលដែលកិច្ចសន្យាចាស់របស់អ្នកចាទីវ័យ២៨ឆ្នាំរូបនេះនៅសល់តែ១រដូវកាលទៀតប៉ុណ្ណោះ ក្លឹប Paris Saint-Germain ហ៊ានផ្តល់តម្លៃខ្លួន៦០លានផោន ដើម្បីនាំទៅបង្ហាញខ្លួននៅលីគកំពូលបារាំង៕