Man City ល្អអីល្អយ៉ាងនេះ!!Gundogan ស៊ុតបាន២គ្រាប់ម្នាក់ឯង បានលុតក្រុម Spurs យ៉ាងចាស់ដៃ
អង់គ្លេស៖ កាលពីរាត្រីថ្ងៃសៅរិ៍កន្លងទៅត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ជាការប្រកួតក្នុងសប្តាហ៍ទី ២៤ នៃក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League រវាងក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City ទល់នឹងក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hotspur។
ក្រុមម្ចាស់ផ្ទះមេឃខៀវពិតជាធ្វើបានល្អមែនទែន ដោយបានលុតក្រុមភ្ញៀវ Spurs ក្នុងលទ្ធផលមិនឱ្យតដៃរួច ៣-០។
ប៉ុន្មានប្រកួតចុងក្រោយនេះយើងឃើញថាខ្សែបម្រើ Gundogan ពិតជាបង្ហាញទម្រង់លេងល្អគួរឱ្យកត់សម្គាល់ តួយ៉ាងកីឡាកររូបនេះអាចរកបានគ្រាប់បាល់សឹងតែគ្រប់ការប្រកួត ខណៈកាលពីយប់មិញរូបគេក៏អាចរកបាន ២ គ្រាប់ផងដែរ។
ជាក់ស្តែង ៣ គ្រាប់របស់ Man City រកបានគ្រាប់បាល់ដោយខ្សែបម្រើទាំងអស់ គ្រាប់ទី ១ រកបានដោយខ្សែបម្រើ Rodrigo នៅនាទីទី ២៣ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ។ ចំណែកឯគ្រាប់ទី ២ និង ទី ៣ រកបានដោយខ្សែបម្រើ Gundogan ពោលគ្រាប់ទី ២ រកបាននៅនាទីទី ៥០ និង គ្រាប់ទី ៣ រកបាននៅនាទីទី ៦៦។