រកអីណាបាន រៀបការយូរហើយ ប៉ុន្តែ ខាន់ ជេមស៍ តែងស្វីតជាមួយភរិយា ដដែល
ភ្នំពេញ៖ អស់រយៈពេលយូរមកហើយដែល តារាចម្រៀង ខាន់ ជេមស៍ បានស្រលាញ់គ្នានិង រៀបការជាមួយនឹងភរិយារបស់ខ្លួននោះ ដោយកន្លងមកលោក តែងតែមិនភ្លេចពីភាពការបារម្ភនិង ការស្រលាញ់ទៅកាន់ភរិយានោះឡើយ។
ដោយឡែក រហូតមកទល់ឆ្នាំ២០២១នេះ ទោះបីជាការងារនិង ជំនួញដែលធ្វើឲ្យតារាប្រុសរូបនេះមានការមមាញឹកមែនក្តីក៏ប៉ុន្តែ លោកនៅតែអាចតស៊ូឆ្លៀតពេល បំពេញភារកិច្ចជាប្តីដ៏ល្អ
ចំណាយពេលខ្លះដើរលំហែកាយជាមួយនឹងភរិយាទៀតផង ដែលមើលទៅ ប្តីប្រពន្ធមួយគូនេះពិតជាស្វីតនិង មានសេចក្តីសុខខ្លាំងមិនចាញ់ក្មេងៗប៉ុន្មានឡើយ។
ចំណែកអ្នកគាំទ្រក៏សម្តែងសេចក្តីរីករាយជំនួស លោក ខាន់ ជេមស៍និង ភរិយាដែរ មិនភ្លេចនូវ ភាពផ្អែមល្ហែម ក៏ដូចជាការបង្ហាញពីសេចក្តីស្រលាញ់ទៅក្នុងបណ្តាញសង្គមផងដែរ៕