Honda បន្តជាម្ចាស់ឧបត្ថម្ភផ្លូវការរបស់ក្រុមជម្រើសជាតិវៀតណាមដល់ឆ្នាំ២០២១
ក្រុមហ៊ុន Honda នឹងបន្តជាម្ចាស់ឧបត្ថម្ភធំរបស់ក្រុមជម្រើសជាតិវៀតណាមរហូតដល់ឆ្នាំ២០២១។
ក្រុមហ៊ុនម៉ូតូរបស់ជប៉ុនមួយនេះនឹងជាម្ចាស់ស្ព័នស័រក្រុមជម្រើសជាតិវៀតណាមផ្នែកបុរសទាំងជម្រើសជាតិនារី និងក្រុមជម្រើសជាតិវ័យក្រោម២៣ឆ្នាំ។
លោក Le Hoai Anh អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់វៀតណាមបាននិយាយក្នុងកាសែតក្នុងស្រុកវៀតណាមមួយថា៖” ខណៈដែលក្រុមហ៊ុន Honda វៀតណាមនៅតែបន្តជាម្ចាស់ឧបត្ថម្ភធំរបស់ជម្រើសជាតិវៀតណាម VFF ជឿថាមានក្រុមហ៊ុនជាច្រើនទៀតដែលនឹងត្រៀមខ្លួនជួយឲ្យជម្រើជាតិទទួលបានលទ្ធផលល្អ ហើយអភិវឌ្ឍន៍ស្លាកសញ្ញារបស់ពួកគេឲ្យកាន់តែល្បីថែមទៀតពេលដែលពួកគេធ្វើដំណើរមកវៀតណាម”។
ក្រៅពីក្រុមហ៊ុនយក្យជប៉ុនខាងលើ ក្រុមហ៊ុនផលិតគ្រឿងអគ្គិសនី SONY ប្រចាំនៅវៀតណាមក៏បានស៊ីញេកុងត្រាឧបត្ថម្ភក្រុមជម្រើសជាតិវៀតណាមដល់ឆ្នាំ២០២១ដែរប៉ុន្តែគេមិនបានបង្ហាញពីចំនួនលុយដែលចុះកុងត្រាឧបត្ថម្ភនោះទេ៕
អត្ថបទ៖ គឹមស្រ៊ិន