ព្រះសីហនុ ប្រែមុខមាត់ថ្មីត្រឹមរយៈពេលដ៏ខ្លីស្ទើរមិនគួរឱ្យជឿ ផ្លូវខ្វែងខ្វាត់ធំៗ មិនចាញ់ប្រទេសជឿនលឿន
ព្រះសីហនុ ប្រែមុខមាត់ថ្មីត្រឹមរយៈពេលដ៏ខ្លីស្ទើរមិនគួរឱ្យជឿ ពេលនេះផ្លូវថ្មីៗទាំង ៣៧ ខ្សែ ចាប់ផ្ដើមរំលេចរូបរាងជាបណ្ដើរៗ ហើយត្រៀមសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
តាមប្រភពពីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាដឹងថា ការដាក់សម្ពោធផ្លូវស្ថាបនាថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០២១ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំឆ្លូវ ២០២១នេះ ។ នេះបើតាមទំព័រហ្វេសប៊ុកផេក Huy Bunleng News ។
ប្រភពខាងលើបញ្ជាក់ទៀតថា ផ្លូវដែលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះ មានចំនួនសរុប ៣៧ ខ្សែ ក្នុងនោះមានមហាវិថី ផ្លូវ តូចធំ ចំនួន ៣៤ ខ្សែដែលជាគម្រោងថ្នាក់ជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ អនុវត្តន៍គម្រោងដោយមន្ទីរសាធារណៈការខេត្តចំនួន០៣ ខ្សែផ្សេងទៀត។ ក្រៅពីនេះនឹងមានការរៀបចំសម្ពោធរួមគ្នា នូវហេដ្ឋារចនាសម្ពន្ធ័រណបផ្សេងៗទៀតតាមសងខាងផ្លូវផងដែរ ៕